ព័ត៌មានអន្ដរជាតិ
ឥណ្ឌា និងវៀតណាម វ៉ាដាច់ចិន លើការនាំចេញស្មាតហ្វូនទៅអាមេរិក
ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Canalys បានឱ្យដឹងថា ប្រទេសឥណ្ឌា និងវៀតណាម បានវ៉ាដាច់ចិន ក្លាយជាអ្នកនាំចេញស្មាតហ្វូនកំពូលទៅកាន់សហរដ្ឋអាមេរិក ដែលនេះឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់ផលិតកម្មពីចិន ចំពេលមានភាពមិនប្រាកដប្រជានៃពន្ធអាមេរិក។

តាមការចុះផ្សាយរបស់បណ្ដាញទូរទស្សន៍ CNBC ទិន្នន័យរបស់ Canalys ដែលចេញផ្សាយកាលពីថ្ងៃចន្ទ បានបង្ហាញថា ស្មាតហ្វូនដែលដំឡើងនៅឥណ្ឌា រួមចំណែក ៤៤ ភាគរយ នៃការនាំចូលស្មាតហ្វូនសរុបរបស់សហរដ្ឋអាមេរិក ក្នុងត្រីមាសទី ២ ធៀបនឹង ១៣ ភាគរយ នៅត្រីមាសដូចគ្នាកាលពីឆ្នាំមុន។ ជាមួយគ្នានោះ Canalys បាននិយាយថា បរិមាណសរុបនៃស្មាតហ្វូនផលិតនៅឥណ្ឌា បានកើនឡើងរហូតដល់ ២៤០ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៤។
ផ្ទុយទៅវិញ នៅត្រីមាសទី២ ឆ្នាំនេះ ការនាំចេញស្មាតហ្វូនដំឡើងនៅចិន រួមចំណែកត្រឹមតែ ២៥ ភាគរយ ប៉ុណ្ណេះ នៃការនាំចូលស្មាតហ្វូនសរុបរបស់អាមេរិក ដោយធ្លាក់ចុះពីប្រមាណ ៦១ ភាគរយ នៅរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្រៅពីឥណ្ឌា វៀតណាមក៏នាំមុខចិនលើការនាំចេញស្មាតហ្វូនទៅសហរដ្ឋអាមេរិកផងដែរ ដោយរួមចំណែកប្រមាណ ៣០ ភាគរយ។

អ្នកវិភាគរបស់ Canalys បាននិយាយថា កំណើននៃការនាំចេញស្មាតហ្វូនពីឥណ្ឌាទៅអាមេរិក ជំរុញដោយការផ្លាស់ទីតាំងផលិតកម្មរបស់ក្រុមហ៊ុន Apple ពីចិនទៅឥណ្ឌា ដោយសារតែភាពមិនប្រាកដប្រជាពាណិជ្ជកម្មចិន-អាមេរិក ដោយសារតែពន្ធគយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះគឺជាលើកទី១ហើយ ដែលឥណ្ឌានាំចេញស្មាតហ្វូនទៅអាមេរិកច្រើនជាងចិន។
គួរគូសបញ្ជាក់ថា Apple កំពុងពន្លឿនផែនការផលិត iPhone ដែលលក់នៅអាមេរិកភាគច្រើន នៅរោងចក្រក្នុងប្រទេសឥណ្ឌា ក្រោមគោលដៅផលិត iPhone ១/៤ នៅឥណ្ឌា នៅប៉ុន្មានឆ្នាំខាងមុខ។ កន្លងមក លោក ត្រាំ បានគំរាមដំឡើងពន្ធលើ Apple ហើយជំរុញឱ្យនាយកប្រតិបត្តិក្រុមហ៊ុននេះ លោក Tim Cook ផលិត iPhone នៅសហរដ្ឋអាមេរិក ប៉ុន្តែអ្នកជំនាញនិយាយថា វាស្ទើរតែមិនអាចទៅរួចទេ ព្រោះ Apple ពឹងផលិតកម្មនៅបរទេសរួចទៅហើយ ហើយពន្ធអាចធ្វើឱ្យផលិតផលរបស់ក្រុមហ៊ុនឡើងថ្លៃ៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


