សន្តិសុខសង្គម
Update ៖ សមត្ថកិច្ចបង្ហើបពីការស្លាប់របស់ស្ត្រីម្នាក់ ដែលគេប្រទះឃើញក្នុងរថយន្ដ នៅក្រុងបាត់ដំបង ជាករណីឃាតកម្ម
ស្ត្រីដែលស្លាប់នៅក្នុងរថយន្តរហូតមានក្លិនស្អុយ ដែលបង្កអោយមានការភ្ញាក់ផ្អើលនោះ ត្រូវបានសមត្ថកិច្ចជំនាញបង្ហាញលក្ខណ:ពិសេសៗហើយដែលពាក់ព័ន្ធទៅនឹងករណីឃាតកម្ម។
គួរបញ្ជាក់ថា រយ:ពេល៣ថ្ងៃហើយដែលមានរថយន្តមួយគ្រឿងបានឈប់សំចតចោលនៅផ្នែកខាងក្រោយផ្សារភូពុយ ក្រុងបាត់ដំបង ប៉ុន្តែទាំងប្រជាពលរដ្ខក៏ដូចជាអាជីវករនៅក្នុងផ្សារមិនមានអ្នកណាចាប់អារម្មណ៍ឡើយ ដោយសារតែទីតាំងខាងលើនេះតែងតែមានរថយន្តមកចតជារឿយៗ រហូតសពហើយនិងមានក្លិនស្អុយទើបភ្ញាក់ផ្អើល។

ការប្រទះឃើញសពនេះ គឺនៅព្រលប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ដោយគេឃើញមានស្ត្រីម្នាក់បានដេកស្លាប់នៅបាំងខាងក្រោយនៃរថយន្តម៉ាកព្រូស ព៌ណទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2BQ-1371 ស្ថិតនៅខាងក្រោយបរិវេណផ្សារទំនើបភូពុយ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
នៅព្រឹកថ្ងៃទី១៥ កញ្ញានេះដែរ កម្លាំងសមត្ថកិច្ចនៃអធិការក្រុង និងកម្លាំងជំនាញនៃការិយាល័យ បច្ចេកទេស កោសល្យវិច័យ បានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីត្រៀមត្រួតពិនិត្យទៅលើសាកសព ដើម្បីរកមូលហេតុ ចំណែករថយន្តឮថាអាច់ជាប់ឡុកផងដែរ។

តាមការលើកឡើងពីបុរសឈ្មោះ ណុល ណូរ៉ា ជាស្វាមីដែលទើបតែនឹងមកដល់បានបញ្ជាក់ថា ប្រពន្ធរបស់លោកមានឈ្មោះ ឌីម សោភា អាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម ហើយបច្ចុប្បន្នរស់នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានមុខរបរជាអ្នកសំអាង និងកែសម្ផស្ស ព្រមទាំងលក់ដីឡូត៍ និងលក់អនឡាញ និងមានកូន២នាក់។

លោកបានបន្តថា ប្រពន្ធរបស់លោកបានចាកចញពីផ្ទះតាំងពីថ្ងៃបិណ្ឌទី១ គឺអំឡុងថ្ងៃ១១ ហើយនៅទាក់ទងទូរស័ព្ទគ្នាបាន លុះថ្ងៃទី១២ ដាក់ការទំនាក់ទំនងតែម្តងដោយសារតែតេលែងចូល ទើបលោកទៅប្តឹងសមត្ថកិច្ចនៅក្នុងភ្នំពេញដើម្បីជួយអន្តរាគមន៍ លុះម្សិលមិញក៏បានទទួលដំណឹងថាមានសមត្ថីម្នាក់ដេកស្លាប់នៅក្នុងរថយន្តហើយប្រាកដជាភរិយារបស់លោកទើបលោកប្រញ៉ាប់ធ្វើដំណើរឡើងមកបាត់ដំបងតែម្តង ។

តាមការអះអាងពីសមត្ថកិច្ចជំនាញរួមនឹងគ្រូពេទ្យ ដែលក្រោយពីបានធ្វើកោសល្យវិច័យទៅលើសាកសព បានបញ្ជាក់ថា សពត្រូវបានឃាតករសម្លាប់ដោយវាយបំបាក់.ក ដែល.ក អាចបង្វិលបាន៩០ភាគរយ ហើយនៅក្នុងរថយន្តបន្សល់នូវស្បែកជើងស្ត្រី២គូ កាបូបយួរស្ត្រី៤ វ៉ែនតាស្ត្រី៣ និងម្សៅ ក្រែម ព្រទាំងគ្រឿងអលង្ការកាឡៃដែលគេទុកចោលនៅបាតកាបូប រីឯជញ្ជៀនពេជ្រត្រូវបាត់ ហើយលុយគ្មានសល់មួយរៀលនោះទេ ហើយសោបញ្ឆេះរថយន្តបាត់ ទ្វាររថយន្តទាំង៤ជាប់ឡុក ទើបសមត្ថកិច្ចបានសន្និដ្ឋានរួមគ្នាថា ស្ត្រីរងគ្រោះអាចស្លាប់ដោយអំពើឃាតកម្ម ហើយឃាតករអាចមានគ្នាចាប់ពី២នាក់ឡើង ដោយបច្ចុប្បន្ននេះកម្លាំងសមត្ថកិច្ចកំពុងបើកការស្រាវជ្រាវហើយ៕
អត្ថបទ៖ សោ និយមរ័ត្ន



-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


