ព័ត៌មានអន្ដរជាតិ
ព័រតូរីកូ ប្រឈមការបាក់ដី និងទឹកជំនន់ដែលគំរាមកំហែងដល់អាយុជីវិត
នៅពេលដែលព្យុះត្រូពិក Fiona កាន់តែខិតទៅជិតដែនដី ព័រតូរីកូ, កោះ Enchantment បានស្ថិតនៅក្រោមហានិភ័យនៃការបាក់ដី និងទឹកជំនន់ដែលគំរាមកំហែងដល់អាយុជីវិតរយៈពេលច្រើនថ្ងៃ។ នេះបើតាមការព្រមាន ដែលចេញដោយមជ្ឈមណ្ឌលព្យុះសង្ឃរាជាតិសហរដ្ឋអាមេរិក។

សេចក្តីប្រកាសថ្ងៃសៅរ៍ ដែលចេញផ្សាយដោយទីភ្នាក់ងារនេះ បានដាក់ព្យុះនេះនៅចម្ងាយប្រហែល២៣៣គីឡូម៉ែត្រពីទីក្រុង Ponce ជាមួយល្បឿនខ្យល់អតិបរមា ៩៦ គីឡូម៉ែត្រក្នុងមួយម៉ោង។ ព្យុះនេះ ត្រូវបានគេរំពឹងថានឹងទៅដល់ដែនដី ព័រតូរីកូ នៅយប់ថ្ងៃសៅរ៍ (ត្រូវនឹងរសៀលថ្ងៃអាទិត្យនៅកម្ពុជា)។
ទោះបីជាបច្ចុប្បន្ន Fiona ត្រូវបានគេចាត់ទុកថាជាព្យុះត្រូពិកក៏ដោយ ប៉ុន្តែអ្នកព្យាករណ៍រំពឹងថា ប្រព័ន្ធនេះនឹងប្រែក្លាយទៅជាព្យុះសង្ឃរា មុនពេលទៅដល់ឆ្នេរសមុទ្រភាគខាងត្បូង ព័រតូរីកូ នៅថ្ងៃអាទិត្យ។

តាមការព្យាករណ៍ ទឹកភ្លៀងអាចនឹងធ្លាក់ចុះពី ១២ ទៅ ១៦ អ៊ីញនៅលើកោះ ខណៈរលកសមុទ្រអាចនឹងកើនឡើងដល់កម្ពស់ ៣ហ្វីត ហើយអ្នកព្យាករណ៍បានព្រមានថា ឥទ្ធិពលព្យុះនេះនឹងបង្កឲ្យមានការបាក់ដី និងទឹកជំនន់ដែលគំរាមកំហែងដល់អាយុជីវិត។
មុននេះ ព្យុះ Fiona បានបង្កការខូចខាតលើកោះការាបៀនភាគខាងកើតមួយចំនួនរួចទៅហើយ។ ការស្លាប់មនុស្សម្នាក់ ត្រូវបានរាយការណ៍នៅក្នុងទឹកដី Guadeloupe របស់ប្រទេសបារាំង ដែលបានកត់ត្រានូវខ្យល់បក់ខ្លាំងជាង ១១២គីឡូម៉ែត្រក្នុងមួយម៉ោង និងបរិមាណទឹកភ្លៀងដែលមានកម្ពស់ប្រហែល ៩អ៊ីញ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ ជប៉ុន បញ្ជាឲ្យជម្លៀសមនុស្សជិត ២លាននាក់ ខណៈព្យុះទីហ្វុង Nanmadol កាន់តែខិតជិតទៅដល់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


