ព័ត៌មានអន្ដរជាតិ
ជប៉ុន បញ្ជាឲ្យជម្លៀសមនុស្សជិត ២លាននាក់ ខណៈព្យុះទីហ្វុង Nanmadol កាន់តែខិតជិតទៅដល់
មនុស្សជិត២លាននាក់នៅប្រជុំកោះ Kyushu ភាគខាងត្បូងប្រទេសជប៉ុន ត្រូវបានបញ្ជាឲ្យជម្លៀស ដោយសារតែព្យុះទីហ្វុងដ៏មានឥទ្ធិពល Nanmadol កាន់តែខិតជិតទៅតំបន់នេះ។

មន្ត្រីរដ្ឋាភិបាលក្នុងតំបន់ទូទាំងប្រទេសជប៉ុន បានចេញបញ្ជានេះនៅពាក់កណ្តាលអាធ្រាត្រថ្ងៃសៅរ៍ ឈានចូលថ្ងៃអាទិត្យ ហើយបានបញ្ជូនព័ត៌មានថ្មីៗ ទៅកាន់បណ្តាប្រព័ន្ធផ្សព្វផ្សាយ។
ស្របពេលជាមួយគ្នានោះ ការព្រមានគ្រោះមហន្តរាយកម្រិតខ្ពស់បំផុតរបស់ប្រទេសជប៉ុន ត្រូវបានចេញសម្រាប់មនុស្ស ១៤០០០នាក់ ក្នុង ៧៨០០គ្រួសារ នៅទីក្រុង Nishinoomote នៃខេត្ត Kagoshima។

មនុស្សប្រហែល ១ ៩៦២ ០០០ នាក់ក្នុងគ្រួសារជាង ៩៦៥ ០០០ត្រូវបានបញ្ជាឲ្យជម្លៀសចេញនៅក្នុងទីក្រុងនានាដូចជា Kagoshima, Miyazaki និង Amakusa ជាដើម៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NHK
ចុចអាន៖ មនុស្សរាប់លាននាក់ប្រឈម គ្រោះទឹកជំនន់ ដោយសារព្យុះទីហ្វុង Muifa នៅ ចិន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


