ព័ត៌មានអន្ដរជាតិ
ព្យុះសង្ឃរា Fiona កំពុងតម្រង់ទៅកោះ Bermuda ក្រោយសម្លាប់មនុស្ស ៨នាក់នៅ ព័រតូរីកូ (មានវីដេអូ)
កាលពីថ្ងៃពុធទី២១ខែកញ្ញា ព្យុះសង្ឃរា Fiona បានបង្កើនកម្លាំងដល់ព្យុះប្រភេទ៤ដ៏មានឥទ្ធិពល នៅពេលវាឆ្ពោះទៅកាន់កោះ Bermuda បន្ទាប់ពីបង្កការបំផ្លិចបំផ្លាញនៅសាធារណរដ្ឋដូមីនីក និងព័រតូរីកូ ជាកន្លែងដែលព្យុះនេះកាត់ផ្តាច់អគ្គិសនី និងបណ្តាលឲ្យមនុស្ស ៨នាក់ស្លាប់។

បន្ទាប់ពីបណ្តាលឲ្យមានការបាក់ដីនៅព័រតូរីកូកាលពីថ្ងៃអាទិត្យ ព្យុះ Fiona បានបង្កគ្រោះទឹកជំនន់ដ៏បំផ្លិចបំផ្លាញ។ ក្នុងរយៈពេលពីរថ្ងៃបន្ទាប់ ព្យុះនេះបានបង្កើនកម្លាំង ខណៈដែលវាតម្រង់ទៅសាធារណរដ្ឋដូមីនីក និងកោះ Turks និង Caicos។
មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិអាមេរិក (NHC) និយាយថា ព្យុះសង្ឃរា Fiona នាំមកនូវខ្យល់បក់ក្នុងល្បឿន ២១៥គីឡូម៉ែត្រក្នុងមួយម៉ោងកាលពីថ្ងៃពុធ ហើយត្រូវបានគេរំពឹងថា នឹងនាំមកនូវខ្យល់បក់ខ្លាំងជាងនេះទៀត នៅពេលសំដៅទៅភាគខាងជើង តម្រង់កោះ Bermuda។ ព្យុះ Fiona អាចទៅដល់ឆ្នេរសមុទ្រអាត្លង់ទិករបស់ប្រទេសកាណាដា នៅថ្ងៃសុក្រ។

លោក Eric Blake ប្រធានសាខាស្តីទីសម្រាប់ NHC នៅទីក្រុង Miami បាននិយាយថា កោះ Bermuda នឹងជួបប្រទះរលកខ្ពស់ៗ ខ្យល់កន្ត្រាក់ ភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំង។
យោងតាម ក្រុមហ៊ុន LUMA Energy បានឲ្យដឹងថា ផ្ទះ និងអាជីវកម្មប្រមាណ ១.០៧ លាននៅតែគ្មានថាមពលប្រើប្រាស់លើកោះព័រតូរីកូ គិតត្រឹមរសៀលថ្ងៃ ពុធ។ ក្រុមហ៊ុននិយាយថា ការស្ដារអគ្គិសនីឡើងវិញដល់អតិថិជន ១.៥លាននាក់អាចចំណាយពេលច្រើនថ្ងៃ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ US News
ចុចអាន៖ វីដេអូ និងរូបភាព បង្ហាញពីគ្រោះមហន្តរាយដ៏ធំធេង បង្កឡើងដោយព្យុះសង្ឃរា Fiona នៅ ព័រតូរីកូ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


