ជីវិតកម្សាន្ដ
អ្នកលេងអ៊ីនធឺណិតចិន ហាម Carina Lau មិនឱ្យចូលស្រុក ក្រោយនាងបង្ហោះសាររំលែកទុក្ខម្ចាស់ក្សត្រី អេលីហ្សាប៊ែត ទី២
តារាសម្ដែងជើងចាស់ Carina Lau ក្លាយជាតារាហុងកុងម្នាក់ ដែលត្រូវបានអ្នកនិយមលេងអ៊ីនធឺណិតចិនរិះគន់យ៉ាងចាស់ដៃ ក្រោយពេលនាងលើកសរសើរម្ចាស់ក្សត្រី អេលីហ្សាប៊ែត ទី២ (Elizabeth II) ក៏ដូចជាចូលរួមរំលែកទុក្ខនៃការយាងចូលទិវង្គតរបស់ក្សត្រីអង្គនេះ។

បន្ទាប់ពីព្រះមហាក្សត្រី អេលីហ្សាប៊ែត ទី២ សោយទិវង្គតក្នុងព្រះជន្ម ៩៦ព្រះវស្សា កាលពីថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២២ តារាស្រី Carina Lau បានបង្ហោះសារមួយនៅលើគណនី Instagram របស់នាង ដោយនាងបានសម្ដែងនូវការសោកស្ដាយជាពន់ពេកចំពោះការបាត់បង់ក្សត្រីនៃចក្រភពអង់គ្លេស។

តារាវ័យ ៥៦ឆ្នាំរូបនេះបានសរសេរថា “ថ្វាយចំពោះម្ចាស់ក្សត្រី អេលីហ្សាប៊ែត! ទ្រង់ជាស្ត្រីឆ្នើមមួយរូប ដែលជាអធិបតីក្នុងរជ្ជកាលដ៏យូរអង្វែង និងធ្វើឱ្យទឹកដីទ្រង់មានស្ថិរភាព ក៏ដូចជាការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ ការបាត់បង់ព្រះវត្តមានទ្រង់ គឺជាការបាត់បង់ដែលមិនអាចជំនួសបាន ក្នុងជំនាន់របស់យើង”។
ក្រោយបង្ហោះសាររួចភ្លាមៗ ស្រាប់តែមានមតិអវិជ្ជមានជាច្រើន បានខមមិនលើការបង្ហោះរបស់នាង ដូច្នេះនាងក៏ចូលទៅលុបភ្លាមៗដែរ។ លុះមកដល់ថ្ងៃទី ១៥ ខែកញ្ញា ពេល Carina Lau បង្ហោះសារផ្សេងនៅលើបណ្ដាញសង្គម Weibo អ្នកលេងអ៊ីនធឺណិតជាច្រើននាំគ្នាចូលទៅខមមិនជេរស្ដីរូបនាងយ៉ាងខ្លាំង។

ពួកគេបានជំទាស់ចំពោះចែករំលែករបស់ Carina Lau នៅលើ Instagram ដោយសារបញ្ហាចម្រូងចម្រាសពីអតីតកាលរវាងចិន និងអង់គ្លេស។ មនុស្សមួយចំនួនបានលើកឡើងពីសង្គ្រាមអាភៀនលើកទី១ (១៨៣៩-១៨៤២) ដែលពេលនោះកោះហុងកុងត្រូវបានគ្រប់គ្រងដោយចក្រភពអង់គ្លេស ដូច្នេះហើយពួកគេហាក់នៅខឹងសម្បារ ទើបពួកគេប្រាប់ Carina Lau កុំឱ្យត្រឡប់ទៅប្រទេសចិនវិញ ក្រោយពេលនាងលើកសរសើររាជវង្សអង់គ្លេស។
ទោះយ៉ាងណា Carina Lau មិនបានឆ្លើយតបនឹងប្រតិកម្មទាំងនេះទេ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ខ្សែភាពយន្ត “The Crown” ផ្ទុះល្បី ក្រោយម្ចាស់ក្សត្រី Elizabeth ទី២ សោយទិវង្គត
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


