ព័ត៌មានអន្ដរជាតិ
Andrew ប្រឈមអស់សិទ្ធិទាំងស្រុងពីសែរាជវង្សអង់គ្លេស ដោយសាររឿងអាស្រូវផ្លូវភេទ
រដ្ឋាភិបាលអង់គ្លេសកំពុងពិចារណាដកសិទ្ធិពី Andrew Mountbatten-Windsor ដែលជាព្រះអនុជរបស់ព្រះមហាក្សត្រ Charles ទី៣ ចេញពីខ្សែរាជវង្ស ខណៈបច្ចុប្បន្នឈរលំដាប់ទី៨នៃជួររាជបល្ល័ង្ករបស់អង់គ្លេស ទោះបីជាត្រូវបានដកហូតងារ«ព្រះអង្គម្ចាស់»រួចម្តងទៅហើយកាលពីខែតុលាឆ្នាំមុនក៏ដោយ។

រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស លោក Luke Pollard បានប្រាប់ BBC កាលពីថ្ងៃទី ២១ ខែកុម្ភៈថា ការផ្លាស់ប្តូរដើម្បីដកអតីតព្រះអង្គម្ចាស់ Andrew ចេញពីសែរាជវង្សគឺជារឿងត្រឹមត្រូវដែលត្រូវធ្វើ ដោយមិនគិតពីលទ្ធផលនៃការស៊ើបអង្កេតលើទំនាក់ទំនងរបស់ព្រះអង្គជាមួយមហាសេដ្ឋីអាមេរិក Jeffrey Epstein ដែលជាជនរំលោភបំពានផ្លូវភេទកុមារ ព្រមទាំងករណីជួញដូរមនុស្ស និងឧក្រិដ្ឋកម្មផ្លូវភេទជាច្រើននោះទេ។
លោក Pollard ក៏បានបញ្ជាក់ថា រដ្ឋាភិបាលបាននិងកំពុងធ្វើការជាមួយព្រះបរមរាជវាំងអង់គ្លេស «Buckingham» លើផែនការដើម្បីបញ្ឈប់អតីតព្រះអង្គម្ចាស់ពី «លទ្ធភាពក្លាយជាស្ដេចនៃរាជបល្ល័ង្ក»។ នេះគឺជាអ្វីមួយដែលលោកសង្ឃឹមថា នឹងទទួលបានការគាំទ្រពីគណបក្សនានា ហើយក៏ជារឿងត្រឹមត្រូវដែលកើតឡើងក្នុងកំឡុងពេលស៊ើបអង្កេតរបស់ប៉ូលិសដែរ។
បុត្រាទី២របស់ម្ចាស់ក្សត្រី Elizabeth II អង្គនេះ កំពុងស៊ើបអង្កេតដោយប៉ូលិសអង់គ្លេស ពីបទប្រព្រឹត្តខុសឆ្គងដែលត្រូវបានចោទប្រកាន់ ខណៈពេលកំពុងកាន់តំណែងសាធារណៈ។ ព័ត៌មានដែលទើបចេញផ្សាយថ្មីៗនៅក្នុងឯកសារ Epstein បង្ហាញថា ទ្រង់ហាក់ដូចជាបានផ្ញើឯកសារសម្ងាត់របស់រដ្ឋាភិបាលទៅកាន់មហាសេដ្ឋីដែលរំលោភបំពានផ្លូវភេទកុមារ ក្នុងអំឡុងពេលដែលព្រះអង្គជាបេសកជនពាណិជ្ជកម្មនៃចក្រភពអង់គ្លេស។
ការដកក្សត្រអង្គនេះចេញពីបញ្ជីស្នងរាជ្យ នឹងតម្រូវឲ្យមានច្បាប់ដែលអនុម័តដោយសភាអង់គ្លេស។ ចលនានេះក៏អាចតម្រូវឲ្យមានការយល់ព្រមពីរដ្ឋជាសមាជិក Commonwealth ផងដែរ ដោយសារព្រះមហាក្សត្រអង់គ្លេស បម្រើការជាប្រមុខរដ្ឋនៃប្រទេសនានាក្នុងប្លុក។
ក្សត្រ Andrew គឺជាបុត្រទីពីររបស់ម្ចាស់ក្សត្រី Elizabeth II ដែលបានកាន់តំណែងសំខាន់ៗជាច្រើន និងកាន់ឋានៈជាឧត្តមនាវីឯកក្នុងកងទ័ពជើងទឹកអង់គ្លេស។ នៅឆ្នាំ ២០១៩ ទ្រង់ត្រូវបានស្នើសុំឲ្យឈប់បំពេញកាតព្វកិច្ចរាជវង្ស នៅពេលដែលជួបប្រទះនឹងរឿងអាស្រូវមួយ ពោលគឺពាក់ព័ន្ធនឹងមិត្តភាពជាមួយលោក Epstein។
ក្រោយមក អ្នកនាង Virginia Giuffre ដែលជាជនរងគ្រោះម្នាក់របស់ Epstein បាននិយាយនៅឆ្នាំ ២០១៥ ថា នាងត្រូវបានបង្ខំឲ្យរួមភេទជាមួយក្សត្រ Andrew ក្នុងឆ្នាំ ២០០១ នៅពេលដែលនាងមានអាយុត្រឹមតែ ១៧ ឆ្នាំ។ ទ្រង់បានបដិសេធការចោទប្រកាន់ទាំងនេះ ហើយអះអាងថា ខ្លួនមិនដែលបានជួបនាង Giuffre ទេ។ ប៉ុន្តែយ៉ាងក៏ដោយ ទ្រង់ត្រូវបានដកហូតឋានៈយោធា និងងាររាជវង្សនៅឆ្នាំ ២០២២ មុនពេលដោះស្រាយបណ្តឹងប្រឆាំងនឹងនាង Giuffre នៅឆ្នាំដដែលនោះ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
បុគ្គលល្បីៗនៅអាមេរិករូបណាខ្លះ ជាប់ពាក់ព័ន្ធរឿងអាស្រូវផ្លូវភេទ របស់មហាសេដ្ឋី Epstein
-
ព័ត៌មានជាតិ២២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


