កីឡា
ប្រធានក្រុមជម្រើសជាតិ សឿយ វិសាល ប្តេជ្ញាចិត្តចង់រកគ្រាប់បាល់ឲ្យបានច្រើនទល់នឹងបង់ក្លាដែស
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតមិត្តភាពអន្តរជាតិជាមួយ ក្រុមជម្រើសជាតិបង់ក្លាដែស នាល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ស្អែកនេះ ខណៈសមាជិកក្រុមព្រះខ័នរាជស្វាយរៀង និងជាប្រធានក្រុមជម្រើសជាតិ កីឡាករ សឿយ វិសាល បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួត និងដាក់ការប្តេជ្ញាចិត្តជាក្រុមចង់រកគ្រាប់បាល់ឱ្យបានច្រើន។
ថ្លែងក្នុងសន្និសីទសារព័តមានមុនការប្រកួតមកដល់ សឿយ វិសាល បាននិយាយដូច្នេះថា «សម្រាប់ចំណាប់អារម្មណ៍របស់ខ្ញុំ នៅការប្រកួតថ្ងៃស្អែកនេះ ខ្ញុំមានអារម្មណ៍ថា ជាការប្រកួតមួយដែលល្អសម្រាប់ក្រុមរបស់ពួកយើង ហើយពួកយើងនឹងគិតថាការប្រកួតថ្ងៃស្អែកនេះ នឹងប្តេជ្ញាចិត្ត និងប្រឹងប្រែងលេងឱ្យអស់ពីសមត្ថភាព ហើយនឹងឆន្ទៈ ហើយពួកយើងនឹងប្រឹងប្រែងរកគ្រាប់បាល់ឱ្យបានច្រើន តាមសមត្ថភាពដែលពួកយើងមានឱកាសធ្វើ។»

«ក្រុមបង់ក្លាដែសជាក្រុមមួយដែលពួកយើងមិនអាចមើលស្រាលបាន ព្រោះថា ពួកគេក៏មានរបៀបលេងរបស់ពួកគេដ៏គួរឱ្យចាប់អារម្មណ៍ ហើយនឹងមានចំណុចល្អៗច្រើន។ សម្រាប់ពួកយើងវិញក៏បានត្រៀមខ្លួនរួចជាស្រេចហើយសម្រាប់ការលេងជាមួយពួកគេនៅសថ្ងៃស្អែកនេះ ដូចជាកីឡាករចំណូលថ្មីៗច្រើន ខ្ញុំជឿជាក់ថាពួកគាត់នឹងធ្វើបានល្អនៅថ្ងៃស្អែក ហើយនឹងមានមោទកភាពសម្រាប់ពួកគាត់ដែលបានបង្ហាញខ្លួន និងមានឱកាសជាប់លើកនេះ ដោយសារតែការខំប្រឹងប្រែងរបស់ពួកគាត់។» ប្រធានក្រុមព្រះខ័នរាជស្វាយរៀងដដែលរូបនេះបានបន្ត។
សូមបញ្ជាក់ថា ការប្រកួតរវាង កម្ពុជា ជាមួយ បង់ក្លាដែស នាវេលាម៉ោង ៧យប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងមានការផ្សាយផ្ទាល់តាមរយៈស្ថានីយ៍ទូរទស្សន៍ BTV News ផងដែរ៕
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១៦ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


