កីឡា
កាន់ ម៉ូ និង Takaki ប្រហែលអាចជួយ កម្ពុជា បានក្នុងពាន ASEAN Championship
ខ្សែការពារសំខាន់របស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា កាន់ ម៉ូ និង តាកាគិ អូសិ (Takaki Ose) អាចនឹងជាសះស្បើយទាន់ពេលវេលា សម្រាប់ការប្រកួតជើងឯកអាស៊ាន ASEAN Championship នៅខែកក្កដា ឆ្នាំ ២០២៦។

កីឡាករជប៉ុនសញ្ជាតិកម្ពុជា Takaki Ose បានរបួសដល់ទៅ ៣ ដងសម្រាប់ការប្រកបអាជីពបាល់ទាត់របស់ខ្លួនជាមួយក្លិប BG Pathum United នៅក្នុងប្រទេសថៃ។ នៅដើមរដូវកាល កីឡាករជម្រើសជាតិកម្ពុជារូបនេះបានបង្ហាញខ្លួនយ៉ាងទៀងទាត់ទាំងពានក្នុងស្រុក និងអន្តរជាតិ។ បន្ទាប់មក រូបគេបានរបួសភ្លៅខាងស្តាំ ហើយក៏អាក់ខានក្នុងការបង្ហាញខ្លួន។ ក្រោយជាសះស្បើយ រូបគេបានចូលលេងវិញ ហើយក៏បានរបួសកន្លែងដដែលទៀតនាំឲ្យការចំណាយពេលវេលាព្យាបាលកាន់តែយូរ ប៉ុន្តែបានជាសះស្បើយ និងបានចូលលេងវិញមិនបានប៉ុន្មានផង ក៏ស្រាប់តែរបួសជើងខាងស្តាំវិញម្តង។
ក្នុងបទសម្ភាសជាមួយ«កម្ពុជាថ្មី» តាកាគី បានប្រាប់ថា ប្រសិនបើមិនមានបញ្ហារបួសទេ រូបគេនឹងអាចបានបង្ហាញខ្លួនយ៉ាងទៀងទាត់ នៅលីគថៃ តាំងដើមរដូវកាលរហូតមក ប៉ុន្តែជាកុសល របួសបានកើតឡើងម្តងហើយម្តងទៀតបានធ្វើឲ្យរូបគេឃ្លាតឆ្ងាយពីទីលានយូរ។ ជិតចប់រដូវកាល ក្លិបក៏បានប្រកាសចែកផ្លូវតែម្តង ហើយរូបគេបានវិលត្រឡប់មកកម្ពុជាវិញ។

កីឡាករបានប្រាប់ថា រូបគេមិនអាចលេងបានទេសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិពីរលើករបស់ ក្រុមជម្រើសជាតិកម្ពុជាជាមួយ ប៊ូតាន និង ហុងកុង ខែមិថុនា ប៉ុន្តែរបួសរបស់ខ្លួនក៏មានការល្អប្រសើរច្រើន ដូច្នេះអាចនឹងជាសះស្បើយទាន់ពេលសម្រាប់ការប្រកួតពានរង្វាន់ ASEAN Championship នៅខែកក្កដា។ ទោះបីជាយ៉ាងណា រូបគេក៏មិនទាន់ច្បាស់ ១០០% ថាអាចបានលេងឬយ៉ាងណានោះទេ ដោយរង់ចាំមើលស្ថានភាពរបួសជាក់ស្តែង។
ជាមួយគ្នានេះ កីឡាករ កាន់ ម៉ូ ប្រធានក្រុមជម្រើសជាតិកម្ពុជា របស់ វិសាខា ក៏បានឃ្លាតឆ្ងាយពីទីលានជាច្រើនខែមកហើយ។ រូបគេមិនមានឈ្មោះសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ ២ លើកនៅខែមិថុនានេះដែរ ប៉ុន្តែមួយរយៈពេលចុងក្រោយស្ថានរបួសរបស់គេបានល្អប្រសើរជាលំដាប់ដែលផ្តល់ក្តីសង្ឃឹមអាចជាសះស្បើយទាន់ពាន ASEAN Championship។

ក្រៅពីអវត្តមានខ្សែការពារដ៏សំខាន់ខាងលើ កម្ពុជាក៏គ្មានវត្តមានខ្សែមប្រើការពារស្លាប Nick Taylor ដោយសារមានបញ្ហារបួសដាច់សរសៃជង្គង់ ACL។
បន្ទាប់ពីការប្រកួតមិត្តភាពអន្តរជាតិជាមួយ ប៊ូតាន និង ហុងកុង ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវធ្វើម្ចាស់ផ្ទះទទួលក្រុមជម្រើសជាតិសិង្ហបុរី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០២៦ ក្នុងពាន ASEN Championship។ បន្ទាប់មក កម្ពុជា ត្រូវធ្វើដំណើរទៅទឹកដី ឥណ្ឌូណេស៊ី ថ្ងៃទី២៧ ខែកក្កដា និងធ្វើម្ចាស់ផ្ទះ ទទួល ទីម័រខាងកើត ឬ ព្រុយណេ ថ្ងៃទី៣ ខែសីហា នៅកម្ពុជា ហើយចុងក្រោយត្រូវធ្វើដំណើរទៅទឹកដី វៀតណាម នៅថ្ងៃទី៧ ខែសីហា ឆ្នាំ ២០២៦៕

អត្ថបទ៖ វិរបុត្រ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


