កីឡា
ក្រោយលើកពានលីគ សឿយ វិសាល ថា ខ្លួននៅតែដក់ជាប់ចិត្តនឹងពាន ACL3
ប្រធានក្រុម សឿយ វិសាល របស់ក្រុម ព្រះខ័នរាជស្វាយរៀង បានបង្ហាញអារម្មណ៍មោទកភាព ដែលបានជួយក្រុមបំបែកកំណត់ត្រាជាក្រុមដំបូងគេ ឈ្នះពានលីគកំពូល កម្ពុជា ៣ រដូវកាលជាប់គ្នា ប៉ុន្តែទន្ទឹមនឹងនេះ កីឡាករក៏សោកស្តាយខ្លាំងផងដែរ ដែលមិនអាចលើកពានកម្រិតទ្វីប អាស៊ី AFC Challenge League បាន។

ខ្សែការពារចាស់វស្សាវ័យ ៣០ ឆ្នាំ បានដើរតួយ៉ាងសំខាន់ក្នុងការជួយក្រុមក្នុងរយៈពេលកន្លងមក ជាពិសេស ៣ រដូវកាលចុងក្រោយនេះ ដែលបានឈ្នះពានលីគកំពូល កម្ពុជា ៣ រដូវកាលជាប់គ្នា និងឡើងដល់វគ្គផ្តាច់ព្រ័ត្រពាន AFC Challenge League ២ រដូវកាលជាប់គ្នា។
ជុំវិញការឈ្នះពានលីគនៅរដូវកាលនេះ វិសាល បានបង្ហាញបានសារព័ត៌មាន «កម្ពុជាថ្មី» ថា៖ «ខ្ញុំមានអារម្មណ៍សប្បាយចិត្ត និងមោទកភាព ដែលក្រុមយើងបានឈ្នះពានលីគកំពូល កម្ពុជា ៣ រដូវកាលជាប់គ្នា។ កំណត់ត្រានេះមិនងាយមានក្រុមណានៅ កម្ពុជា អាចធ្វើបានទេ។ ឆ្នាំនេះ ពួកយើងអាចធ្វើបាន ៣ ឆ្នាំជាប់គ្នា ដូច្នេះ ខ្ញុំគឺមានមោទកភាពចំពោះក្រុមយើងទាំងមូល»។

ទោះបីជាយ៉ាងណា វិសាល នៅតែសោកស្តាយខ្លាំង ដែលមិនអាចសម្រេចផែនការលើកពាន AFC Challenge League បាន បន្ទាប់ពីចាញ់ក្រុម Kuwait SC នៅប្រទេស គុយវ៉ែត ក្នុងលទ្ធផល ៣-៤។ កីឡាករបានថ្លែង ថា៖ «រដូវកាលនេះ ពួកយើងមានចំណុចល្អច្រើន ហើយក៏មានចំណុចខ្វះខាតច្រើនដែរ។ ដូចទាំងអស់គ្នាដឹងហើយ គឺពួកយើងទើបខកចិត្តរឿង AFC Challenge League។ យើងពិតជាសោកស្តាយខ្លាំង។ ខ្ញុំនៅតែដិតអារម្មណ៍ជាមួយរឿងនេះជាប់ជានិច្ច»៕
គួរឱ្យដឹងថា សឿយ វិសាល បានរួមរស់ជាមួយក្រុម ព្រះខ័នរាជស្វាយរៀង អស់រយៈពេល ១២ ឆ្នាំហើយ ក្នុងនោះបានឈ្នះពានសម្តេចតេជោ ៣ លើក និងពានលីគកំពូល កម្ពុជា ៤ លើក ព្រមទាំងជើងឯករង AFC Challenge League ពីរលើក៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១៥ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


