កីឡា
Takaki Ose មិននឹកស្មានខ្លួនមានតម្លៃរហូតទទួលបានសញ្ជាតិកម្ពុជា
កីឡាករជប៉ុន Takaki Ose ទទួលបានសញ្ជាតិកម្ពុជាដើម្បីលេងឲ្យក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាលើឆាកអន្តរជាតិ កាលពីឆ្នាំ ២០២៤ បន្ទាប់ពីរូបគេបានលេងបាល់ទាត់រយៈពេល ៥ ឆ្នាំនៅក្នុងប្រទេសកម្ពុជា។

កីឡាករបានប្រាប់«កម្ពុជាថ្មី»ថា មុនពេលមកប្រទេសកម្ពុជា ការលេងបាល់ទាត់របស់ខ្លួនមិនទាន់ចាត់ទុកជាអាជីពទេ ប៉ុន្តែក្រោយពេលចូលរួមជាមួយក្លិប អង្គរថាយហ្គឺរ កាលពីឆ្នាំ ២០២០ ទើបយល់ឃើញពីការលេងបាល់ទាត់របស់ខ្លួនចាប់ផ្តើមដោយអាជីពពិតប្រាកដ។
ក្លិបភ្នំពេញក្រោនជាកន្លែងដែលរូបគេលេងរយៈពេល ៤ ឆ្នាំ Takaki Ose ទទួលបានជោគជ័យបំផុតក្នុងនាមជាខ្សែការពារ គឺឈ្នះជើងឯកលីគកំពូលកម្ពុជា ២ លើក ឈ្នះជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ១ លើក ឈ្នះជើងឯកខេមបូឌានស៊ុបភើខាប់ ២ លើក និងឈ្នះជើងឯកខេមបូឌានលីគខាប់ ២ លើក។

នៅខែវិច្ឆិកា ឆ្នាំ ២០២៤ កីឡាករជប៉ុនរូបនេះត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាផ្តល់សញ្ជាតិកម្ពុជាដើម្បីមានសិទ្ធិលេងឲ្យជម្រើសជាតិកម្ពុជាលើឆាកអន្តរជាតិ។ កីឡាករបានរៀបរាប់ថា ៖«ដំបូងឡើយ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាទាក់ទងខ្ញុំឲ្យចូលជាមួយក្រុមជម្រើសជាតិកម្ពុជា។ ពេលខ្ញុំបានឮហើយ ខ្ញុំពិតជារំភើបមែនទែន។ ខ្ញុំបានចំណាយពេល ៥ ឆ្នាំនៅទីនេះ។ ខ្ញុំមិននឹកស្មានថា ខ្ញុំមានតម្លៃសម្រាប់បាល់ទាត់កម្ពុជាទេ ប៉ុន្តែពួកគាត់ចង់បានខ្ញុំឲ្យក្លាយជាកីឡាករជម្រើសជាតិកម្ពុជា»។
Takaki Ose បាននិយាយថា ៖«ពេលនោះខ្ញុំសប្បាយចិត្តណាស់។ នៅកម្ពុជាខ្ញុំមិនធ្លាប់ភ័យខ្លាចអ្វីឡើយ។ ខ្ញុំមិននឹកស្រមៃភ័យព្រួយអ្វីឡើយ។ មិត្តភក្តិរបស់ខ្ញុំនៅតែសួរខ្ញុំថា តើកម្ពុជាមានសុវត្ថិភាពទេ ហើយការរស់នៅយ៉ាងដូចម្តេចដែរ? ខ្ញុំតែងតែប្រាប់ពួកគាត់ថា កម្ពុជាជាប្រទេសដ៏អស្ចារ្យ»។

សម្រាប់ការរស់នៅ និងលេងបាល់ទាត់ដ៏ជោគជ័យរយៈពេល ៥ ឆ្នាំ ខ្សែការពាររូបនេះចាត់ទុកប្រទេសកម្ពុជាពិតជាមានផាសុកភាពណាស់សម្រាប់ខ្លួន។ ប្រទេសកម្ពុជាមិនទំនើបដូចជប៉ុន ប៉ុន្តែប្រជាជនចិត្តល្អ កក់ក្តៅ ជាពិសេស ទីក្រុងភ្នំពេញតូចងាយស្រួលធ្វើដំណើរទៅណាមកណា៕

អត្ថបទ៖ វិរបុត្រ
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


