សន្តិសុខសង្គម
យុវជនម្នាក់ស្លាប់ភ្លាមៗ ខណៈយកកាំបិតបុ័ងតោកាប់ដើមចេក ប៉ះចំខ្សែភ្លើង
យុវជនម្នាក់ស្លាប់ទាំងជំហរ ខណៈកាន់កាំបិតបុ័ងតោ ដែលមានដងដែកដើរទៅកាប់ដើមចេកក្បែរចម្ការ ប៉ះចំខ្សែភ្លើងបណ្តាលឲ្យឆក់ភ្លាមៗ។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២២ វេលាម៉ោង ១២ និង ៣០ នាទី ស្ថិតនៅចំណុចក្បែរស្រះទឹក ក្នុងភូមិអង់ជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។

ជនរងគ្រោះមានឈ្មោះ សាង ចាន់រី ភេទប្រុស អាយុ ២៣ ឆ្នាំ រស់នៅក្នុង ភូមិ ឃុំ កើតហេតុខាងលើ មុខរបរ ធ្វើចម្ការ (ដាំជី)។ តាមការបំភ្លឺពីឈ្មោះ ដៀវ ម៉ន ភេទស្រី អាយុ ៥៣ ឆ្នាំ ត្រូវជាម្ដាយបង្កើតរបស់សាកសព បានរៀបរាប់ថា នៅវេលាម៉ោង ៨ ព្រឹក ក្នុងថ្ងៃកើតហេតុ គាត់បានប្រើកូនប្រុសរបស់គាត់ (ជនរងគ្រោះ) ឲ្យជិះម៉ូតូដឹកគាត់ទៅចម្ការដែលស្ថិតនៅខាងជើងប្រឡាយ ៧០ លុះនៅម៉ោងប្រហែល ១០ ព្រឹក កូនប្រុសរបស់គាត់ បានយកកាំបិតបុ័ងតោដែលមានដងដែកទៅកាប់ដើមចេកនៅជាប់មាត់ស្រះក្បែរចម្ការ ពេលនោះគាត់បានឃើញកូនប្រុសរបស់គាត់ឈរត្រង់ខ្លួនដៃម្ខាងកាន់កាំបិតបុ័ងតោជាប់នឹងដើមចេក ពេលនោះគាត់ក៏បានស្រែកហៅតែកូនរបស់គាត់មិនឆ្លើយតប គាត់ក៏មានការសង្ស័យទើបដើរទៅជិតកូនទើបដឹងថា កូនត្រូវខ្សែភ្លើងឆក់ ទើបគាត់ស្រែកឆោឡោឡើង ដើម្បីឲ្យអ្នកស្រែដែលនៅក្បែរនោះជួយ រួចក៏បានដឹកទៅមន្ទីរពេទ្យបង្អែកស្រុកថ្មគោល ប៉ុន្តែត្រូវបានគ្រូពេទ្យប្រាប់ថា កូនគាត់ស្លាប់បាត់ទៅហើយ។


ក្រោយពីសមត្ថកិច្ចចុះពិនិត្យដល់ទីតាំងកើតហេតុ និងបានពិនិត្យទៅលើជនរងគ្រោះ ទើបធ្វើការសន្និដ្ឋានថា សពពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើង មែនដោយសារឆ្លងចរន្តតាមដងកាំបិត។ បច្ចុប្បន្ន សពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


