ព័ត៌មានជាតិ
ទឹកភ្លៀងជន់លិចផ្លូវជាតិលេខ ៦ ចំណុចភូមិព្រៃខ្លា ស្រុកស្ទោង ខេត្តកំពង់ធំ
ជំនន់ទឹកភ្លៀងកំពុងគ្របដណ្តប់កំណាត់ផ្លូវជាតិលេខ ៦ នៅចន្លោះគីឡូម៉ែត្រលេខ២៣៤និង២៣៥ ប្រវែងជិត៤០០ម៉ែត្រ ត្រង់ចំណុចភូមិព្រៃខ្លា ឃុំ ប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នារយៈពេលប៉ុន្មានថ្ងៃកន្លង មក។
នៅល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំបានចុះពិនិត្យស្ថានភាពផ្លូវជាតិលេខ៦ នៅឃុំប្រឡាយ ស្រុកស្ទោង ដែលត្រូវបានលិចលង់ដោយសារជំនន់ទឹកភ្លៀង។
ក្នុងជំនន់ជន់លិច លោកអភិបាលខេត្តបានណែនាំឲ្យមន្រ្តីពិនិត្យលទ្ធភាពជាក់ស្តែងអំពីការកកស្ទះ ត្រូវដាក់ស្លាកសញ្ញាបញ្ជាក់ពីស្ថានភាផ្លូវទឹកលិច ដើម្បីឲ្យអ្នកបើកទាំងអស់បានដឹងនិងមានប្រុងប្រយ័ត្ន ក្នុងនោះរដ្ឋបាលស្រុកត្រូវសហការជាមួយមន្ទីរសាធរណៈការនិងដឹកជញ្ជូន, មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មន្ទីធនធានទឹកនិងឧតុនិយម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ តាមដាននិងធ្វើរបាយការណ៍ស្ថានភាពទឹនជំនន់នេះឲ្យបានជាប្រចាំរាល់ថ្ងៃដល់រដ្ឋបាលខេត្ត ចំពោះស្ថានភាពការលិចលង់ដំណាំ ដើម្បីបានជាមូលដ្ឋានក្នុងការជួយសង្គ្រោះឲ្យបានទាន់ពេលវេលា និងធ្វើសេចក្តីជូនដំណឹងដល់សាធារណៈជន ជាពិសេសរថយន្តដឹកទំនិញធន់ធ្ងន់ត្រូវផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន បើស្ថានភាពទឹកនៅតែបន្តកើនជន់ខ្លាំង។
លោក ជូ កុល្លា ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ធំបញ្ជាក់ដែរថា មូលហេតុការជន់លិចដោយសារប៉ុន្មានថ្ងៃជាប់គ្នានេះ មានភ្លៀងធ្លាក់ខ្លាំងដែលធ្វើឲ្យធារទឹកភ្លៀងកើនឡើងលឿនហូរមិនទាន់។
លោកប្រធានមន្ទីរបានបន្តថា ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវរស់នៅមូលដ្ឋាននៅក្បែរនោះ បានចាក់ដីស្ទើរអស់កន្លែងទំនាប និងមានដាក់លូសម្រាប់រំដោះទឹកភ្លៀងនោះទេ ហើយប្រឡាយមុខទឹកមួយចំនួនកកស្ទះផងដែរ។ វិធានការបន្ទាន់ នឹងធ្វើការកាយប្រឡាយមុខទឹកមួយចំនួនសិន ឬអាចឈានដល់ច្រកបាវខ្សាច់ទប់ទឹកបណ្តោះអាសន្ន ក្នុងករណីទឹកមិនងាយស្រក នៅរយៈពេលយូរថ្ងៃ៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រៀមខ្លួន! ឆ្នាំក្រោយ ព្យុះព្រះអាទិត្យ នឹងវាយប្រហារភពផែនដី កាចសាហាវជាងឆ្នាំនេះទៀត
-
ព័ត៌មានជាតិ៥ ម៉ោង ago
មន្ត្រីជំនាញមកពីគ្រប់ស្ថាប័ន ចុះពិនិត្យមើលគល់ស្ពានព្រះមុនីវង្សថ្មីមានស្នាមជ្រុះបេតុង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក សុខ ធា ត្រូវបានប្រកាសចូលកាន់តំណែងជានាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះហាងលក់កាហ្វេ និងឆេះរាលដល់បន្ទប់ជួល និងអគារមួយខ្នងទៀតនៅសៀមរាប
-
កីឡា៤ ថ្ងៃ ago
អបអរសាទរ! វិសាខា ឈ្នះជើងឯក WSVI ក្រោយបំបាក់ម្ចាស់ផ្ទះ Win Streak ៣-១
-
កីឡា៦ ថ្ងៃ ago
ស្ថាបនិក KSF ផ្តល់តម្លៃ ឈឿង ល្វៃ ខ្ពស់បំផុតសម្រាប់កំណត់ត្រាជូនជាតិ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
Breaking News! ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅ ខែសីហា