ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ចេញច្បាប់ថ្មី ដាក់ទោសអ្នកបដិសេធមិនធ្វើទាហាន
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានចុះហត្ថលេខាលើវិសោធនកម្មច្បាប់ដែលដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹង ចំពោះការរត់ចោលជួរ និងគេចវេសពីការកែន ។

ជនណាដែលបដិសេធមិនធ្វើជាទាហាន ភៀសខ្លួនចេញពីយោធា មិនគោរព ឬប្រឆាំងនឹងការបញ្ជានឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំ ។
វិសោធនកម្មច្បាប់នេះត្រូវបានអនុវត្ត ក្នុងអំឡុងពេលសង្រ្គាម ច្បាប់អាជ្ញាសឹក និងការកែនទ័ព ហើយការដាក់ទណ្ឌកម្មត្រូវអនុវត្តចំពោះទាំងទាហានបម្រុងដែលបានកែន និងទាហានអាជីព ។

យោធារុស្ស៊ី ត្រូវបានគេនិយាយថា ប្រឈមមុខនឹងការខ្វះខាតបុគ្គលិកយ៉ាងធ្ងន់ធ្ងរ ខណៈដែលទាហានមួយចំនួនបដិសេធមិនព្រមប្រយុទ្ធនៅអ៊ុយក្រែន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ លោក Zelensky ថា ការកែនទ័ពរបស់លោក ពូទីន បង្ហាញពី “ការដួលរលំ” របស់ រុស្ស៊ី នៅ អ៊ុយក្រែន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


