ព័ត៌មានអន្ដរជាតិ
លោក Zelensky ថា ការកែនទ័ពរបស់លោក ពូទីន បង្ហាញពី “ការដួលរលំ” របស់ រុស្ស៊ី នៅ អ៊ុយក្រែន
លោកប្រធានាធិបតី Volodymyr Zelensky បាននិយាយថា ការកែនទ័ពបម្រុងមួយផ្នែករបស់រុស្ស៊ីបង្ហាញពីការដួលរលំនៃយោធារបស់លោក វ្ល៉ាឌីមៀរ ពូទីន ក្នុងប្រទេសអ៊ុយក្រែន ។

លោក Zelensky បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “អ៊ុយក្រែនបានគ្រប់គ្រងការផ្លាស់ប្តូរដំណើរនៃសង្រ្គាម ហើយវាក៏បង្ហាញឲ្យឃើញផងដែរថា យើងអាចឈ្នះ និងកំពុងឆ្ពោះទៅរកជ័យជម្នះ” ។
លោកប្រធានាធិបតីបញ្ជាក់ថា “ការសម្រេចចិត្តរបស់រុស្ស៊ីលើការកែនទ័ពគឺជាការទទួលស្គាល់ដោយស្មោះត្រង់ថា កងទ័ពធម្មតារបស់ពួកគេដែលត្រូវបានរៀបចំអស់ជាច្រើនទសវត្សរ៍ដើម្បីកាន់កាប់ប្រទេសផ្សេងនោះ មិនបានសម្រេចនោះទេ ហើយកំពុងដួលរលំ” ។

លោក Zelensky សង្កត់ធ្ងន់ថា ឥឡូវនេះដោយសារតែការកែនទ័ព សង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែនសម្រាប់ពលរដ្ឋរុស្ស៊ីភាគច្រើនមិនមែនជារឿងនៅលើទូរទស្សន៍ ឬតាមអ៊ីនធឺណិតនោះទេ ប៉ុន្តែជាអ្វីមួយដែលបានចូលគ្រប់ផ្ទះរបស់ពលរដ្ឋរុស្ស៊ីហើយ ។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសពីការកែនទ័ពមួយផ្នែកនៅក្នុងប្រទេស ដែលនឹងប៉ះពាល់ដល់មនុស្សប្រហែល ៣០០,០០០ នាក់ដែលមានអាយុចន្លោះពី ១៨ ទៅ ៥០ ឆ្នាំ ហើយពួកគេទាំងនោះបានសម្រុកចាកចេញពីប្រទេសផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


