Connect with us

ព័ត៌មានជាតិ

៩ ខែឆ្នាំនេះ CDC អនុម័តគម្រោងវិនិយោគ ១៣៣ គម្រោង បង្កើតការងារជាង ១១ ម៉ឺនកន្លែង

បានផុស

នៅ

នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២២ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលហៅកាត់ថា​(CDC)​បានអនុម័តគម្រោងវិនិយោគចំនួន ១៣៣ គម្រោង មានទុនជាង ៣១៧៣ លានដុល្លារអាមេរិក បង្កើតឱកាសការងារជូនប្រជាពលរដ្ឋចំនួន ​១១០១៧៧៣ ​កន្លែង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានឱ្យដឹងថា ​ក្នុងចំណោម​គម្រោង​វិនិយោគ​ ១៣៣ ​ក្នុងនោះ​នៅ​ខែមករា​ បានអនុម័ត​ច្រើនជាងគេ​រហូតដល់​ទៅ​ចំនួន​ ២៤​ ក្រុមហ៊ុន​ ដែលមាន​ទុនវិនិយោគ​ជាង​ ២២៧៧​ លាន​ដុល្លារ​អាមេរិក​ និង​ផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ​ចំនួន​ ១៩៩០៥​ កន្លែង​។

​បន្ទាប់មក​ខែកញ្ញា​ ឆ្នាំ ​២០២២ មាន​គម្រោង​វិនិយោគ​ចំនួន​ ២១​ ក្រុមហ៊ុន​ មាន​ទុនវិនិយោគ​ចំនួន​ ១៣០​ លាន​ដុល្លារ​អាមេរិក​ ដោយ​ផ្តល់ឱកាស​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន​ ៣៤៨៣៤ ​កន្លែង​។​

​ខែឧសភា​ មាន​គម្រោង​វិនិយោគ​ចំនួន​ ២០ ​ក្រុមហ៊ុន​មាន​ទុនវិនិយោគ​ចំនួន​ ១៩៨,១​ លាន​ដុល្លារ​អាមេរិក ​ដោយ​ផ្តល់ឱកាស​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន ​១២៣៩៥​ កន្លែង​។

​ខែសីហា​អនុម័ត​គម្រោង​វិនិយោគ​ចំនួន​ ១៧​ គម្រោង​ ដែលមាន​ទុនវិនិយោគ​ចំនួន​ ២០៣,១​ លាន​ដុល្លារ​អាមេរិក​ ដោយ​ផ្តល់ឱកាស​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន​ ១១១៩៧ ​នាក់​។​ ខែមិថុនា​អនុម័ត​គម្រោង​វិនិយោគ​ចំនួន​ ១៥ ​គម្រោង​ ដែលមាន​ទុនវិនិយោគ​ចំនួន​ ១២៣​ លាន​ដុល្លារ​អាមេរិក​ ដោយ​ផ្តល់ឱកាស​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន​ ១១៥៧០ ​នាក់​។

​ខែ​កុម្ភៈ​អនុម័ត​មាន​គម្រោង​វិនិយោគ​ចំនួន​ ១២ ​ក្រុមហ៊ុន​មាន​ទុនវិនិយោគ​ចំនួន​ ៨៨,៦៤៥ ​លាន​ដុល្លារ​អាមេរិក​ ដោយ​ផ្តល់ឱកាស​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន​ ១១៥៥៣ ​កន្លែង​។

​ខែមេសា មាន​គម្រោង​វិនិយោគ​ចំនួន​ ១២ ​ក្រុមហ៊ុន​ មាន​ទុនវិនិយោគ​ចំនួន​ ៧១,៧​ លាន​ដុល្លារ​អាមេរិក​ ដោយ​ផ្តល់ឱកាស​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន​ ៨២៧៤​ កន្លែង​។​ ខែកក្កដា​អនុម័ត​គម្រោង​វិនិយោគ​ចំនួន​ ៨​ គម្រោង ​ដែលមាន​ទុនវិនិយោគ​ចំនួន​ ១១៧,៨​ លាន​ដុល្លារ​អាមេរិក​ ដោយ​ផ្តល់ឱកាស​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន​ ៧៩១៧​ នាក់​ និង​ខែមីនា ​ឆ្នាំ​ ២០២២​ មាន​គម្រោង​វិនិយោគ​ចំនួន ​៤​ ដែលមាន​ទុនវិនិយោគ​ប្រមាណ​ ១៣,៦​ លាន​ដុល្លារ​អាមេរិក​ ដោយបាន​ផ្តល់​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ​ ២៩៣០​ក ន្លែង​។

​ក្នុងចំណោម​ក្រុមហ៊ុន​ចំនួន​ ១១២ ​គម្រោង​ ក្នុងនោះ​មាន​គម្រោង​បោះទុន​វិនិយោគ​ធំៗ​ចំនួន​ ៤​ រួមមាន​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ​ ៥ ចំនួន ​៥២៨ ​បន្ទប់​ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​មហាវិថី​ព្រះមុនីវង្ស សង្កាត់​បឹង​កេងកង​ទី​ ៣ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ចំនួន ១២៩ លាន​ដុល្លារ​អាមេរិក។​ គម្រោង​បង្កើត​រោងចក្រ​ផលិត​សំបក​កង់​យានយន្ត​គ្រប់​ប្រភេទ​ ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​, ខេត្ត​ព្រះសីហនុ​, មាន​ទុនវិនិយោគ​ប្រមាណ ២៩៧ ​លាន​ដុល្លារ​អាមេរិក​។

​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​លើ អានុភាព ១៥០ MW ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ស្រុក​ថ្មបាំង និង​ស្រុក​កោះកុង ខេត្តកោះកុង មាន​ទុនវិនិយោគ​ប្រមាណ ៣៨៩ លាន​ដុល្លារ​អាមេរិក។​ គម្រោង​វិនិយោគ​អភិវឌ្ឍន៍​មណ្ឌលភ័ស្តុភា​រកម្ម និង​កំពង់ផែ​ពហុ​បំណង ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ច​ង្ហោ​ន សង្កាត់​ព្រែក​ត្នោត ក្រុង​បូកគោ ខេត្តកំពត មាន​ទុនវិនិយោគ​ចំនួន ១.៣០០​ លាន​ដុល្លារ​អាមេរិក​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម