Connect with us

សេដ្ឋកិច្ច

​​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុលអះអាងថា សហភាពអឺរ៉ុប​ ជាដៃគូពាណិជ្ជកម្មសំខាន់បំផុត​របស់​កម្ពុជា​

បានផុស

នៅ

លោក ​ស៊ុន ចាន់ថុល ​ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធាន​ទី១ ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ​បានអះអាងជាថ្មីថា ​សហភាពអឺរ៉ុបគឺជាដៃគូអភិវឌ្ឍន៍ ​និង​ជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតមួយ​របស់​កម្ពុជា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ឧបនាយករដ្ឋមន្ត្រីបានថ្លែងក្នុងពេលចូលរួមពិធីអបអរសាទរ​ខួបលើកទី៧៦ ​នៃ​ទិវាសហភាពអឺរ៉ុប (Europe Day) ​នៅ​ថ្ងៃ​ទី​ ១២ ឧសភា ២០២៦​។​

​ឧបនាយករដ្ឋមន្ត្រី ​ស៊ុន ​ចាន់ថុល ​បានបញ្ជាក់ថា ​កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ Global Gateway និងកម្មវិធីជំនួយនានា​ កំពុងចូលរួមចំណែកយ៉ាងសកម្មដល់​ការធ្វើបរិវត្ត​កម្មឌី​ជីថល​ ការអភិវឌ្ឍបៃតង និងការកសាងសមត្ថភាពស្ថាប័ននៅកម្ពុជា។​

​ផ្អែកលើមូលដ្ឋាននៃមិត្តភាព ​និង​ការគោរពគ្នាទៅវិញទៅមក ​ទំនាក់ទំនងកម្ពុជា-សហភាពអឺរ៉ុប​ នឹង​បន្តរីកចម្រើនកាន់តែរឹងមាំថែមទៀត ដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ ក៏ដូចជាដើម្បី​សន្តិភាព ​និង​ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់ និងពិភពលោក។​

ទិវាសហភាពអឺរ៉ុប (Europe Day) ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី៩ ខែឧសភា ដើម្បី​រំលឹកដល់ខួបនៃ «សេចក្តីថ្លែងការណ៍ស៊ូម៉ាន» (Schuman Declaration) ឆ្នាំ១៩៥០ ដែលជា​ចំណុច​ចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការនយោបាយ និងសេដ្ឋកិច្ចនៅអឺរ៉ុប ​ក្នុងគោល​បំណង​ថែរក្សា​សន្តិភាព​ប្រកបដោយចីរភាព និងសាមគ្គីភាពក្រោយសង្គ្រាមលោកលើកទី២។​

​ទិវានេះមិនត្រឹមតែជាការអបអរសាទរនូវសមិទ្ធផលនៃសន្តិភាព និងវិបុលភាពក្នុងតំបន់​អឺរ៉ុប​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែក៏ជាឱកាសសម្រាប់សហភាពអឺរ៉ុបក្នុងការបង្ហាញនូវតម្លៃរួម ​សេរីភាព ​និង​ការពង្រឹង​ភាព​ជាដៃគូជាមួយបណ្តាប្រទេសនានា​លើ​សកល​លោក រួមទាំងកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម