Connect with us

សេដ្ឋកិច្ច

ជប៉ុន បង្ហាញទំនុកចិត្តបោះទុនវិនិយោគ នៅកម្ពុជា

បានផុស

នៅ

លោក Akira Yoshimoto ប្រធានសមាគមធុរកិច្ចជប៉ុនប្រចាំនៅកម្ពុជា (JBAC) មានសុទិដ្ឋិនិយម និងទំនុកចិត្តជាមួយនឹងការបណ្តាក់ទុនវិនិយោគរបស់ខ្លួននៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Akira Yoshimoto បានលើកឡើងក្នុងជំនូបជាមួយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធាន​ទី​១​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅព្រឹកថ្ងៃទី ២៧ មេសា ២០២៦។

ជាកិច្ចប្រជុំពិភាក្សាផ្លាស់ប្តូរយោបល់ លើបច្ចុប្បន្នភាពប្រតិបត្តិការរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា ដោយមានការចូលរួមពីអ្នកតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនជប៉ុនដែលមានប្រតិបត្តិការវិនិយោគនៅកម្ពុជាជាច្រើនរូបផងដែរ។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីស្តាប់នូវមតិយោបល់ថ្មីៗ របស់ផ្នែកឯកជន និងពិនិត្យលើការគាំទ្រផ្សេងៗសំដៅបន្តលើកកម្ពស់ប្រសិទ្ធភាពនៃប្រតិបត្តិការរបស់ក្រុមហ៊ុនដែលបានបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា។

ឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណជូនចំពោះវិនិយោគិនជប៉ុនទាំងអស់ដែលបានសម្រេចចិត្តដាក់ទុនវិនិយោគនៅកម្ពុជា និងពង្រីកប្រតិបត្តិការធុរកិច្ច ក៏ដូចជាទំហំវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់។

លោកប្រធានសមាគមបានសម្តែងនូវការថ្លែងអំណរគុណជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែទទួលស្តាប់នូវការលើកឡើងរបស់ផ្នែកឯកជន និងផ្តល់ការគាំទ្ររហូតមក។

តាមរយៈការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលតាមរយៈយន្តការផ្សេងៗ ក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធគ្រប់កម្រិត បានធ្វើឱ្យសមាជិករបស់ខ្លួនកាន់តែមានសុទិដ្ឋិនិយមខ្ពស់ និងទំនុកចិត្តជាមួយ​នឹងការបណ្តាក់ទុនវិនិយោគរបស់ខ្លួននៅកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម