កីឡា
Burn X Flash ឈ្នះជើងឯកលីគ MPL Cambodia 2022 បានកៅអីទៅជើងឯកពិភពលោក
ក្រុម Burn X Flash បានក្លាយជាម្ចាស់ជើងឯកព្រឹត្តិការណ៍ប្រកួតលីគអាជីព MPL-KH League 2022 វគ្គ Autumn Split សម្រាប់វិញ្ញាសា Mobile Legends: Bang Bang បន្ទាប់ពីឈ្នះ Logic Esports ក្នុងវគ្គផ្តាច់ព្រ័ត្រនៅផ្សារទំនើបអ៊ីអនសែនសុខ កាលពីល្ងាចថ្ងៃអាទិត្យ។

ថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រ MPL Cambodia Autumn Split ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងដោយមានអ្នកគាំទ្រចូលទស្សនាផ្ទាល់រហូតដល់២ពាន់នាក់។ ជាមួយគ្នានេះក៏មានអ្នកទស្សនិកទស្សនាតាមកញ្ចក់ LED យ៉ាងច្រើននៅខាងក្រៅផងដែរ។ អ្វីដែលកាន់តែពិសេសទៀតនោះ វាបានក្លាយជាប្រវត្តិសាស្ត្រថ្មីដែលមានអ្នកទស្សនាផ្សាយផ្ទាល់តាមអនឡាញរហូតដល់ ១១០ ០៤០នាក់។
«កំណើនអ្នកទស្សនាគឺជាសក្ខីកម្មមួយចំពោះសហគមលីគ MPL Cambodia ដែលកំពុងកើនឡើងឥតឈប់ឈរ។ យើងខ្ញុំសូមអរគុណដល់អ្នកគាំទ្រទាំងអស់ដែលបានគាំទ្រដល់លីគ ក្រុម និងកីឡាករ។ សូមបន្តគាំទ្រដល់ក្រុមទៀតដោយសារពួកគេត្រូវស្វែងរកឱកាសទៅចូលរួមប្រកួតប្រជែងជើងឯកពិភពលោក M4 World Championship»។ លោក Ray Ng ប្រធាន Esports Ecosystem នៅក្រុមហ៊ុន MOONTON Games មានប្រសាសន៍។

ជ័យជម្នះដោយលទ្ធផល ៣-១ ក្រុម Burn X Flash ទទួលបានការកោតសរសើរយ៉ាងខ្លាំងចំពោះការចូលរួម MPL Cambodia ដែលជាការប្រកួត MPL KH លើកដំបូងរបស់ពួកគេ។ ទន្ទឹមជាមួយគ្នានេះ កីឡាករ សុខ រ័ត្ន (រហស្សនាម “CCat”) បានក្លាយជាកីឡាករឆ្នើមបំផុតប្រចាំព្រឹត្តិការណ៍ប្រកួតផ្តាច់ព្រ័ត្រ។
Burn X Flash ដឹកនាំដោយលោកគ្រូបង្វឹកសញ្ជាតិហ្វីលីពីន លោក John Dizon។ ក្រុមនេះបាននាំចូលកីឡាករ Jhonwin Vergara និង Michael Endino ដែលជាអតីតកីឡាកររបស់ក្រុម Nexplay EVOS។
ចំណែក អតីតជើងឯកឆ្នាំចាស់គឺ See You Soon និង Impunity KH ទទួលបានចំណាត់ថ្នាក់លេខ៣ និងលេខ៤។ Burn X Flash ជាក្រុមដំបូងគេដែលទទួលបានកៅអីចូលរួមប្រកួតជើងឯកពិភពលោក M4 World Championship នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ខែមករា ឆ្នាំ២០២៣។
លីគ MPL-KH Autumn មានក្រុមទាំងអស់ចំនួន៨ដែលបានធ្វើការប្រកួតក្នុងវគ្គវិលជុំសន្សំពិន្ទុតាំងពីថ្ងៃទី៦ ខែសីហា ដល់ថ្ងៃទី៤ ខែកញ្ញា និងវគ្គខ្វែង (Playoff) ត្រូវប្រកួតចាប់ពីថ្ងៃទី១៧ ខែកញ្ញា ដល់ថ្ងៃទី១ ខែតុលា ហើយវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២២។

ចំណាត់ថ្នាក់ និងប្រាក់រង្វាន់
- -លេខ១៖ Burn X Flash ទទួលបានប្រាក់ ១៦ ០០០ ដុល្លារអាមេរិក
- -លេខ២៖ Logic E-sport ទទួលបានប្រាក់ ៨ ០០០ ដុល្លារអាមេរិក
- -លេខ៣៖ See You Soonទទួលបានប្រាក់ ៥ ០០០ ដុល្លារអាមេរិក
- -លេខ៤៖ Impunity KH ទទួលបានប្រាក់ ៣ ០០០ ដុល្លារអាមេរិក
- -លេខ៥៖ Team Max ទទួលបានប្រាក់ ២ ០០០ ដុល្លារអាមេរិក
- -លេខ៦៖ CFU Esports ទទួលបានប្រាក់ ២ ០០០ ដុល្លារអាមេរិក
- -លេខ៧៖ DivinitySaga ទទួលបានប្រាក់ ២ ០០០ ដុល្លារអាមេរិក
- -លេខ៨៖ DG Quantum ទទួលបានប្រាក់ ២ ០០០ ដុល្លារអាមេរិក ។
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


