កីឡា
ក្រុម Esports កម្ពុជា បុរស និងនារី បានឡើងទៅជុំចុងក្រោយ ជើងឯកពិភពលោក ឆ្នាំ ២០២៥
ក្រុមកីឡាអេឡិចត្រូនិកជម្រើសជាតិកម្ពុជា ទាំងបុរស និងនារី ទទួលបានកៅអី ឡើងទៅប្រកួតជុំចុងក្រោយ នៃព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកពិភពលោក IESF Esports World Championship ឆ្នាំ ២០២៥ បន្ទាប់ពីទទួលបានជោគជ័យសម្រាប់ការប្រកួតជម្រុះនៅតំបន់អាស៊ីអាគ្នេហ៍ដូចគ្នា។
ក្រុមបុរសជម្រើសជាតិកម្ពុជា

ក្រុមបុរសកម្ពុជា បានកក់កៅអីឡើង ទៅជុំចុងក្រោយនៃព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកជើងឯកពិភពលោក បន្ទាប់ពីទទួលបានចំណាត់ថ្នាក់លេខ ១ វគ្គជម្រុះប្រចាំតំបន់អាស៊ីអាគ្នេយ៍ IESF Southeast Asia Qualifier 2025 – Men ដែលបញ្ចប់នៅយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២៥។
លទ្ធផលវគ្គសន្សំពិន្ទុក្នុងពូលរបស់ ក្រុមបុរសកម្ពុជា
- ចាញ់ ឥណ្ឌូណេស៊ី ១-២
- ឈ្នះ ឡាវ ២-០
- ឈ្នះ វៀតណាម ២-០
- ឈ្នះ ហ្គាំ ២-០

វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
- ឈ្នះ ហ្វីលីពីន ២-០
វគ្គផ្តាច់ព្រ័ត្រ
- ឈ្នះ ឥណ្ឌូណេស៊ី ២-១
ក្រុមនារីជម្រើសជាតិកម្ពុជា

ក្រុមនារីកម្ពុជា បានកក់កៅអីឡើង ទៅជុំចុងក្រោយនៃព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកជើងឯកពិភពលោក បន្ទាប់ពីទទួលបានចំណាត់ថ្នាក់លេខ ២ វគ្គជម្រុះប្រចាំតំបន់អាស៊ីអាគ្នេយ៍ IESF Southeast Asia Qualifier 2025 – Women ដែលបានបញ្ចប់នៅយប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ ២០២៥។
លទ្ធផល វគ្គសន្សំពិន្ទុក្នុងពូលរបស់ ក្រុមនារីកម្ពុជា
- ចាញ់ ម៉ាឡេស៊ី ០-២
- ឈ្នះ ឡាវ ២-០
- ឈ្នះ ព្រុយណេ ២-០
- ឈ្នះ ទីម័រខាងកើត ២-០

វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
- ឈ្នះ ហ្វីលីពីន ២-០
វគ្គផ្តាច់ព្រ័ត្រ
- ចាញ់ ម៉ាឡេស៊ី ០-២
តាមគោលការរបស់ សហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិគឺ ក្រុមចំណាត់ថ្នាក់លេខ១ និងលេខ២ ប្រចាំតំបន់អាស៊ាន ទទួលបានកៅអី ឡើងទៅជុំចុងក្រោយ ដូច្នេះ ក្រុមបុរសកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១ ហើយក្រុមនារីកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ២ បានឡើងទៅប្រកួតជុំចុងក្រោយ។
ទោះបីជាយ៉ាងណា រហូតដល់ពេលនេះ សហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិ មិនទាន់ប្រកាសជាផ្លូវការអំពីកាលបរិច្ឆេទ និងប្រទេសណាដែលទទួលធ្វើម្ចាស់ផ្ទះនៅជុំចុងក្រោយឡើយ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ២១ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


