កីឡា
អបអរសាទរ! ក្រុមកីឡាអេឡិចត្រូនិកជម្រើសជាតិកម្ពុជា ឡើងទៅជុំផ្តាច់ព្រ័ត្រជើងឯកពិភពលោក
ក្រុមកីឡាអេឡិចត្រូនិកជម្រើសជាតិកម្ពុជា Burn X Flash បានកក់កៅអីទៅជុំផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ជើងឯកពិភពលោកហើយ បន្ទាប់ពីបានប្រកួតឈ្នះជម្រើសជាតិនេប៉ាល់ដោយលទ្ធផល ២-០ ក្នុងការប្រកួតជម្រុះកម្រិតអាស៊ី IESF Gamers8 Asia Championship ឆ្នាំ២០២៣ នៅទីក្រុង Riyadh ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល ក្រុម Burn X fFlash បើកឆាកបានប្រកួតឈ្នះលើក្រុមជម្រើសជាតិអារ៉ាប់រួមដោយលទ្ធផល ២-០ នៅថ្ងៃទី១០ ខែកក្កដា និងថ្ងៃដដែលនេះបានប្រកួតចាញ់ជម្រើសជាតិម៉ុងហ្គោលីដោយលទ្ធផល ០-២។
ទោះបីជាយ៉ាងណា សម្រាប់ការប្រកួតសន្សំពិន្ទុក្នុងពូលចុងក្រោយ ក្រុមតំណាងកម្ពុជាបានយកឈ្នះនេប៉ាល់ដោយលទ្ធផល ២-០ ដើម្បីទទួលបានចំណាត់ថ្នាក់លេខ២ នៅក្នុងពូល A ខណៈលេខ១ គឺម៉ុងហ្គោលី។

សម្រាប់ក្រុមដែលឈរចំណាត់ថ្នាក់លេខ១ និងលេខ២ ក្នុងពូលគឺទទួលបានកៅអីដោយស្វ័យប្រវត្តិសម្រាប់ការធ្វើដំណើរទៅការប្រកួតជើងឯកពិភពលោក លើកទី១៥ ដែលនឹងធ្វើនៅប្រទេសរ៉ូម៉ានី នាចុងខែសីហាខាងមុខនេះ។ ដូច្នេះកម្ពុជាស្ថិតនៅចំណាត់ថ្នាក់លេខ២ទទួលបានកៅអីទៅជុំផ្តាច់ព្រ័ត្រជើងឯកពិភពលោកហើយ។
ដោយឡែកសម្រាប់ការប្រកួត IESF Asia Championship ក្រុមកម្ពុជាបានបន្តឡើងវគ្គខ្វែងដើម្បីរកផ្លូវឆ្ពោះទៅវគ្គផ្តាច់ព្រ័ត្រដើម្បីដណ្តើមជយលាភីជើងឯក៕
អត្ថបទ ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


