Connect with us

កីឡា

៣​ ចំណុច​ធំៗ​នឹង​ធ្វើ​ឲ្យ​ការ​ប្រកួត​ MPL​ រដូវកាល​ទី១០​ កាន់​តែ​អស្ចារ្យ​ និង​ចង់​តាមដានសម្រាប់​អ្នក​គាំទ្រ​

បានផុស

នៅ

ការ​ប្រកួត​ MPL Cambodia រដូវកាល​ទី១០​ នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី៣​ ខែ​មេសា​ ឆ្នាំ​២០២៦​ នេះ​ទៅ​ហើយ​ ខណៈ​ការ​រៀបចំ​ឆ្នាំ​នេះ​កាន់​តែ​ប្លែក​ និង​ជា​ទីចាប់​អារម្មណ៍​របស់​អ្នក​គាំទ្រ​វិស័យ​កីឡា​ E-Sports​ នៅ​ប្រទេស​កម្ពុជា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សន្និសីទសារព័ត៌មាន

លោក​ លន់​ សាមឌី អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ E-Sports​ កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​ MPL នៅ​រដូវ​កាល​នេះ​រៀបចំ​ធំ​ជាង​ឆ្នាំ​មុនៗ​ និង​មាន​ក្រុម​ចូលរួម​ច្រើន។​ ការ​អនុញ្ញាត​ឲ្យ​ក្រុម​ចូលរួម​បាន​ច្រើន​នៅ​ពេល​នេះ​ដូច​អ្វី​ដែល​សហព័ន្ធ​បាន​ស្នើសុំ​ទៅ​ខាង​អ្នក​រៀបចំ​ជា​យូរ​មកហើយ។​ កាល​ណា​មាន​ក្រុម​ច្រើន​បាន​មក​ចូលរួម​ប្រកួត​នោះ​ការ​បណ្ដុះ​ធនធាន​ក៏​មាន​ច្រើន​ដូច​គ្នា​ដែរ​ពិសេស​ការ​ប្រកួត​កម្រិត​អាជីព​បែប​នេះ។​

សន្និសីទសារព័ត៌មាន

ជា​មួយ​គ្នា​នេះដែរ​ ៣​ចំណុច​ធំៗ​ដែល​នឹង​ធ្វើ​ឲ្យ​ការ​ប្រកួត​រដូវកាល​នេះ​កាន់​តែ​ទាក់ទាញ​ និង​ចាប់​អារម្មណ៍​នោះ​គឺ៖

ទី១​ អនុញ្ញាត​ឲ្យ​មាន​ក្រុម​ចូលរួមដល់​ទៅ​ ១០ក្រុម ៖ រដូវកាល​មុនៗ​គឺ​មាន​ត្រឹម​ ៨​ប៉ុណ្ណោះ​ ដូច្នេះ​ការ​ប្រកួត​ប្រជែង​ និង​ចំនួន​កីឡាករ​ជើង​ខ្លាំង​នៅ​មាន​ចំនួន​តិច។​ ប៉ុន្តែ​នៅ​រដូវកាល​នេះ​បាន​អនុញ្ញាត​ឲ្យ​ក្រុម​ចូលរួម​បាន​ច្រើន​ជាង​មុន​ ដែលចំណុច​នេះ​​នឹង​ធ្វើ​ឲ្យ​ការ​ប្រកួត​សំបូរ​ទៅ​ដោយ​ក្រុម​ខ្លាំងៗ​បន្ថែម​ទៀត និង​មាន​ចំនួន​កីឡាករ​ច្រើន។​

សន្និសីទសារព័ត៌មាន

ទី២​ ប្រាក់​រង្វាន់​សរុប​ឡើង​ដល់​ ៥ម៉ឺន​ដុល្លារ ៖​ នៅ​រដូវកាល​មុន​ប្រាក់​រង្វាន់​សរុប​ពី​លេខ១​ ដល់​ ៨​ គឺ​មាន​ត្រឹម​តែ​ ៤ម៉ឺន​ដុល្លារ​នោះ​ទេ។​ យ៉ាងណា​រដូវ​កាល​ថ្មី​ទី១០​ នេះ​ប្រាក់​រង្វាន់​សរុប​មាន​ការ​កើន​ឡើង​រហូត​ដល់​ទៅ​ ៥ម៉ឺន​ដុល្លារ​អាមេរិក​ដែល​នេះ​ក៏​ជា​ភាព​ទាក់ទាញ​ដល់​កីឡាករ​ កីឡាការិនី​ រួម​ទាំង​អ្នក​តាមដាន​ MPL​ ដូច​គ្នា។​

សន្និសីទសារព័ត៌មាន

ទី៣​ អនុញ្ញាត​ឲ្យ​មាន​ក្រុម​នារី​ចូលរួម MPL​ ៖​ ការ​បើក​ផ្លូវ​ឲ្យ​ក្រុម​ជើង​ឯក​ Queen Legends ​គឺ​ Queen Phoenix ចូលរួម​នេះ​ជា​ការ​ជំរុញ​លើក​ទឹកចិត្ត​កីឡា​ការិនី​ឲ្យ​អភិវឌ្ឍន៍​សមត្ថភាព​បាន​កាត់​តែ​ល្អ​ថែម​ទៀត​តាម​រយៈ​ការ​ប្រកួត​ប្រជែង​ជា​មួយ​ក្រុម​បុរស។​ នេះ​ជា​ឱកាស​ក្នុង​ការ​ផ្ដល់​បទ​ពិសោធ​ថ្មី​ ការ​ត្រៀម​ខ្លួន​ ការ​តាំងចិត្ត​ និង​ការ​ប្រកួត​កាន់​តែ​ខ្ពស់​ដែល​នឹង​ជួយ​ដល់​ពួកគេ​ពង្រឹង​សមត្ថភាព​​លេង​កាន់តែខ្លាំង​ជាង​មុនៗ។​

សន្និសីទសារព័ត៌មាន

បញ្ជាក់​ដែរ​ ការ​ប្រកួត​​ MPL Cambodia រដូវកាល​ទី១០​ នេះ​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី៣​ ខែ​មេសា​ រហូត​ដល់​ ១៧​ ខែ​ឧសភា​ ឆ្នាំ​២០២៦។​ ការ​ប្រកួត​ធ្វើ​ឡើង​នៅ​ឯ​ទីតាំង​ MPL Cambodia Arena ដោយ​មាន​ក្រុម​ចូលរួម​សរុប​ ១០​ក្រុម៕​

សន្និសីទសារព័ត៌មាន

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម