កីឡា
សិង្ហបុរី ប្រទេសអាស៊ានមួយទៀត កំពុងដំណើរការអនុវត្ត VAR ក្នុងលីគ សម្រាប់ឆ្នាំ ២០២៣
មន្ត្រីអាជ្ញាកណ្ដាលក្នុងលីគកំពូលសិង្ហបុរី (SPL) អាចទន្ទឹងរង់ចាំការប្រើប្រាស់បច្ចេកវិទ្យា Video Assistant Referee (VAR) នៅរដូវកាលក្រោយ។

អ្នកដឹកនាំគម្រោង និងសមាគមកីឡាបាល់ទាត់សិង្ហបុរី (FAS) នាយកអាជ្ញាកណ្ដាល លោក Nazeer Hussain បានប្រាប់ FAS.org.sg ថា «ដំណើរការអនុវត្ត VAR ទាំងមូល អាចចំណាយពេលចន្លោះពី ១២ ទៅ ១៨ ខែ យោងតាមកម្មវិធីជំនួយ និងការអនុវត្តការអនុម័ត (IAAP) ដែលបានបង្កើតឡើងដោយ FIFA»។

«បច្ចុប្បន្នយើងស្ថិតនៅដំណាក់កាលទី ៣ នៃដំណាក់កាលទាំង ៥ របស់ IAAP ដែលផ្តោតលើការរៀបចំ និងការបណ្ដុះបណ្ដាលមន្ត្រីអាជ្ញាកណ្ដាល និងបច្ចេកវិទ្យា VAR។ វគ្គហ្វឹកហ្វឺនដំណើរការបានល្អ ហើយយើងកំពុងស្ថិតក្នុងដំណើរការរៀបចំកាលវិភាគ នៃដំណើរទស្សនកិច្ចសម្រាប់មន្ត្រី FIFA ដើម្បីចុះមកវាយតម្លៃវឌ្ឍនភាពរបស់យើង និងអនុម័តការប្រើប្រាស់ VAR នៅទីនេះ ក្នុងប្រទេសសិង្ហបុរី។ នៅមានកិច្ចការដែលត្រូវធ្វើ ប៉ុន្តែប្រសិនបើអ្វីៗដំណើរការល្អ យើងមានទំនុកចិត្តក្នុងការអនុវត្ត VAR ក្នុង SPL នៅឆ្នាំក្រោយ»។ លោកនាយកអាជ្ញាកណ្ដាលដដែលបានសង្កត់ធ្ងន់។

ការប្ដេជ្ញាចិត្តរបស់ លោក Nazeer និងក្រុមរបស់គាត់ក្នុងការអនុវត្ត VAR នៅក្នុងប្រទេសសិង្ហបុរី គឺផ្តើមចេញពីបំណងប្រាថ្នារបស់ពួកគេក្នុងការលើកកម្ពស់ស្តង់ដារ នៃភាតរភាពកីឡាបាល់ទាត់ក្នុងតំបន់ និងបង្កើនកម្រិត នៃការគ្រប់គ្រងដោយមន្ត្រីការប្រកួតទីនេះ។
បញ្ជាក់ថា ពេលអនុវត្តដោយជោគជ័យ សិង្ហបុរី នឹងក្លាយជាប្រទេសទី ៣ ក្នុងសហព័ន្ធបាល់ទាត់អាស៊ាន និងទី ១១ នៅអាស៊ី ដែលប្រើប្រាស់ VAR ក្នុងលីគអាជីពក្នុងស្រុករបស់ខ្លួន៕
ប្រភព ៖ fas.org.sg
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


