ព័ត៌មានជាតិ
កម្ពុជា រៀបចំព្រឹត្តិការណ៍ប្រកួត ពានរង្វាន់បាល់ទាត់មិត្តភាពសហគមន៍ខ្មែរ នៅកូរ៉េខាងត្បូង
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងសមាគមរាជសីហ៍ នៅថ្ងៃសៅរ៍ទី ០៦ មិថុនា ២០២៦ បានសហការជាមួយរដ្ឋបាលស្រុក អឺមសង់នៃសាធារណរដ្ឋកូរ៉េ រៀបចំព្រឹត្តិការណ៍ប្រកួត “ពានរង្វាន់បាល់ទាត់មិត្តភាពសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ លើកទី១ ឆ្នាំ២០២៦” ដោយមានក្រុមកីឡាករមកពីតំបន់នានាចំនួន ២១ក្រុម ចូលរួមប្រកួតនៅតារាងបាល់ទាត់ នៅតំបន់អឺមសង់នៃសាធារណរដ្ឋកូរ៉េ។

ព្រឹត្តិការណ៍នេះ មានការអញ្ជើញចូលរួមពី លោក សេង សក្តា រដ្ឋលេខាធិការ និងជាតំណាងលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ លោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ និង លោក ចូ ប្យ៉ុងវ៉ុក អភិបាលស្រុកអឹមសង់។
ព្រឹត្តការណ៍នេះ ត្រូវបានរៀបចំឡើងក្រោមស្មារតី «រួមគ្នាដើម្បីសាមគ្គីភាព សុខភាព ការគាំពារសហគមន៍ និងកីឡា» ដើម្បីពង្រឹងចំណងសាមគ្គីភាព និងមិត្តភាព បង្កើតឱកាសដល់បងប្អូនសហគមន៍ខ្មែរ ពលករ ពលការិនី សិស្ស-និស្សិត និងពលករខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅសាធារណរដ្ឋកូរ៉េ បានជួបជុំគ្នាស្និទ្ធស្នាល និងបង្កើនទំនាក់ទំនងល្អ ទោះបីនៅឆ្ងាយពីស្រុកកំណើត។

លើសពីនេះក្នុងព្រឹត្តិការណ៍នេះ ស្ថានទូតក៏មានបើកផ្តល់សេវាសាធារណៈ ប្រឹក្សាការងារចល័ត និងការពិនិត្យសុខភាពឥតគិតថ្លៃ ជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋខ្មែរផងដែរ។
ការប្រកួតបាល់ទាត់មិត្តភាពបានបង្ហាញពីវិន័យ សីលធម៌ និងភាពថ្លៃថ្នូររបស់យុវជនខ្មែរទៅកាន់សហគមន៍អន្តរជាតិ និងម្ចាស់ផ្ទះ តាមរយៈការប្រកួតប្រជែងដោយភាពស្មោះត្រង់មិនមែនផ្តោតលើតែការចាញ់-ឈ្នះ ប៉ុន្តែជាស្ពានចម្លងនៃការយោគយល់ អធ្យាស្រ័យ និងការចេះអត់ឱនឱ្យគ្នាទៅវិញទៅមក (Fair Play) ។
ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការប្រកួតកីឡា ដើម្បីស្វែងរកជើងឯកនោះទេ ប៉ុន្តែវាជាព្រឹត្តិការណ៍ មួយដែលបង្ហាញពីការយកចិត្តទុកដាក់ និងការរួមសហការគ្នាយ៉ាងពិតប្រាកដ ដើម្បីមហាគ្រួសារខ្មែរនៅលើទឹកដីនៃសាធារណរដ្ឋកូរ៉េ៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


