សេដ្ឋកិច្ច
វៀតណាម ពង្រីកការជួញដូរលុយ ដុង ខណៈរូបិយប័ណ្ណរបស់ខ្លួនធ្លាក់ក្នុងអត្រាទាបបំផុត
ធនាគារកណ្តាលវៀតណាម បានពង្រីកអត្រាជូញដូរលុយដុងវៀតណាមពី ៣.0 ភាគរយ ទៅ ៥.0 ភាគរយ ដើម្បីរក្សាតម្លៃរូបិយប័ណ្ណរបស់ខ្លួន ។

កាលពីពេលកន្លងទៅ លុយដុងវៀតណាម បានធ្លាក់ថ្លៃទៅដល់កម្រិតទាបបំផុតរហូតដល់ ០.៦៦ ភាគរយ ពោល ២៤,២៧០ ដុងក្នុងមួយដុល្លារ ។
ចំពោះបញ្ហានេះដែរ វៀតណាម កំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ហើយក៏នឹងគ្រោងលក់រូបិយប័ណ្ណបរទេសផ្សេងៗដែលខ្លួនមានផងដែរដើម្បីរក្សាឲ្យមានលំនឹងទីផ្សារ ។

ជាមួយគ្នានោះ អ្នកវិភាគទីផ្សារមួយចំនួនប៉ាន់ស្មានថា មកដល់បច្ចុប្បន្ន វៀតណាម បានលក់លុយជាង ២០ ពាន់លានដុល្លារ ដល់ធនាគារពាណិជ្ជក្នុងស្រុកដើម្បីគាំទ្រដល់អត្រាប្តូរប្រាក់ ។
គួរឲ្យដឹងថា កាលពីខែ កញ្ញាកន្លងទៅ វៀតណាម បានដំឡើងអត្រាគោលនយោបាយរូបិយវត្ថុ ១ ភាគរយក្នុងគោលបំណងរក្សាអតិផរណាឲ្យស្ថិតក្រោម ៤ ភាគរយ ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Bangkok Post
ចុចអាន ៖ អាមេរិក នឹងបញ្ចេញប្រេងរាប់លានបារ៉ែល ដើម្បីទប់ការឡើងថ្លៃ ក្រោយ OPEC កាត់បន្ថយផលិតកម្ម
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


