ព័ត៌មានអន្ដរជាតិ
អាមេរិក នឹងបញ្ចេញប្រេងរាប់លានបារ៉ែល ដើម្បីទប់ការឡើងថ្លៃ ក្រោយ OPEC កាត់បន្ថយផលិតកម្ម
រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន គ្រោងនឹងបញ្ចេញប្រេងប្រមាណ ១៥ លានបារ៉ែលពីទុនបម្រុងយុទ្ធសាស្ត្ររបស់ប្រទេសនេះនៅខែធ្នូ ក្នុងគោលបំណងទប់ស្កាត់ការកើនឡើងនៃតម្លៃប្រេងសាំង ។

ផែនការនេះគឺជាផ្នែកមួយនៃការឆ្លើយតបរបស់សហរដ្ឋអាមេរិក ចំពោះការសម្រេចចិត្តរបស់អង្គការ OPEC+ ក្នុងការកាត់បន្ថយការផលិតប្រេងចំនួន ២ លានបារ៉ែលក្នុងមួយថ្ងៃ ។
ពាក់ព័ន្ធនឹងការកាត់បន្ថយផលិតកម្មប្រេងរបស់អង្គការ OPEC+ នេះដែរ ក៏មានប្រតិកម្មពីសំណាក់រដ្ឋាភិបាលអាមេរិកផងដែរ ហើយទីក្រុងវ៉ាស៊ីនតោនបានប្រឆាំងនឹងផែនការនេះ ព្រោះវាអាចជំរុញតម្លៃឧស្ម័នឲ្យកាន់តែកើនឡើង ។

សេតវិមានបាននិយាយថា លោកប្រធានាធិបតី បៃដិន នឹងធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីទប់ស្កាត់ការកើនឡើងតម្លៃឧស្ម័ន ហើយក៏នឹងពិចារណាបញ្ចេញប្រេងទ្រង់ទ្រាយធំផ្សេងទៀតពីទុនបម្រុងរបស់ខ្លួន ប្រសិនបើចាំបាច់ ។
ទន្ទឹមនោះ រដ្ឋបាលលោក បៃដិន ក៏ទំនងជាចង់បញ្ចុះតម្លៃប្រេងផងដែរ នៅពេលបោះឆ្នោតពាក់កណ្តាលអាណត្តិនាពេលខាងមុខនេះ ប៉ុន្តែវានៅតែមិនទាន់ច្បាស់ឡើយ ថាតើការបញ្ចេញនេះនឹងមានឥទ្ធិពលលើតម្លៃប៉ុន្មាននោះ នៅពេលដែលអង្គការ OPEC+ កាត់បន្ថយការផលិត ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ កាសែត WSJ ៖ វិបត្តិនៅ អ៊ុយក្រែន ធ្វើឲ្យ អាមេរិក ទន់ដៃជើង បើតតាំងក្នុង សង្គ្រាមជាមួយ ចិន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ