Connect with us

KPT+

ស្រីៗនិយមតរោមភ្នែក ត្រូវដឹងពីផលប៉ះពាល់ និងការបង្កគ្រោះថ្នាក់

បានផុស

នៅ

ការតរោមភ្នែកផ្ដល់ភាពងាយស្រួលដល់នារីសម័យថ្មី មិនឲ្យពិបាកប្រើម៉ាស្ការ៉ា ថែមទាំងអាចកុម្ម៉ង់ម៉ូដយ៉ាងណាឲ្យសក្ដិសម នឹងអ្វីដែលយើងចង់បាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាង​នេះ​ទៅ​ទៀត សរសៃរោមភ្នែកសប្បនិម្មិតទាំងនោះ ធ្វើឡើងពីវត្ថុធាតុដើមធម្មជាតិ (ដូចជា អំពីសូត្រនិ​ងរោមសត្វ) ឬសរសៃប្លាស្ទិក។ ពិតណាស់​ ទោះបី​ជា​វិធីនេះ​ធ្វើ​ឲ្យ​អ្នក​មាន​សម្រស់​ស្រស់ស្អាត​ក៏​ដោយ ហានិភ័យ​ចំពោះ​ស្បែក​ក៏​មិន​អន់ដែរ ដូច្នេះ​ការ​ជ្រើសរើស​អ្នក​ជំនាញ​មាន​ឡាយសិន​ក្នុង​ការ​ត​ត្រឹមត្រូវ​គឺ​សំខាន់ណាស់។

កាវ​ដែល​ប្រើ​ដើម្បី​ត​រោមភ្នែក​​​រួម​មាន​សារធាតុ​គីមី និង​សារធាតុ​ផ្សំ​ដែល​អាច​នឹង​រលាក ឬ​បង្ក​គ្រោះថ្នាក់ដល់ស្បែករបស់យើង។ ប្រសិនបើអ្នកមានប្រតិកម្មទៅនឹងសារធាតុគីមី ដែលប្រើក្នុងអំឡុងពេលតនោះអ្នកអាចជួបប្រទះផលប៉ះពាល់ក្នុងរយៈពេលពីរទៅបីថ្ងៃដូចជា៖

_ ក្រហមភ្នែកដូចចង់ចេញឈាម

_ រលាកភ្នែក

_ រមាស់ភ្នែក

_ មានការឈឺចាប់

_ មានដំបៅឬកន្ទួលរមាស់តំបន់ភ្នែក

_ ក្រហមនិងរលាកភ្នែកឬត្របកភ្នែក

_ ហើមភ្នែក។

គ្រឿងផ្សំមួយចំនួន ដែលមានជាទូទៅនៅក្នុងកាវរោមភ្នែករួមមាន៖ ជ័រ, ម្សៅសែលុយឡូស,  cyanoacrylates, អាស៊ីត benzoic, និងformaldehyde។ ទន្ទឹមនឹងនោះក៏មានគ្រឿងផ្សំមួយចំនួននៅក្នុងថ្នាំដករោមភ្នែកសប្បនិម្មិតចេញរួមមាន៖ formaldehyde,  propylene glycol, និងgeraniolជាដើម។

សូមបញ្ជាក់ដែរថា ការរតរោមភ្នែកនឹងធ្វើឲ្យរោមភ្នែកពិតស្រួយឬស្ដើងតាមជាក់ស្ដែង ហើយបើអ្នកមានការប្រតិកម្មឈឺភ្នែកនៅផ្ទះអ្នកអាចសាកធ្វើតាមវិធីខ្លះៗខាងក្រោមនេះដូចជា៖

_ ស្អំទឹកកក

_ បន្តក់ថ្នាំអាឡ័កស៊ីភ្នែក

_ លាបគ្រីម Hydrocortisone

_ និងប្រើផលិតផលប្រឆាំងនឹងអ៊ីស្តាមីនតាមមាត់។

ប៉ុន្តែបើនៅតែមានបញ្ហាក្នុងរយៈពេលលើសមួយថ្ងៃអ្នកគួរតែទៅរកពេទ្យជាបន្ទាន់ ជាមួយគ្នានេះដែរកុំភ្លេចទៅដកវាចេញផង។ គួររំលឹកថា អ្នកមិនគួរទទួលសេវាកម្មតរោមភ្នែកឡើយប្រសិនជាអ្នកមានបញ្ហា៖

_ រលាត់ស្បែកឬខូចស្បែកនៅតំបន់ត្របកភ្នែក

_ មានប្រវត្តិប្រតិកម្មភ្នែកទៅនឹងគ្រឿងសម្អាង ឬថ្នាំបន្តក់ភ្នែក

_ អាឡ័កស៊ីទៅនឹងជ័រឬគ្រឿងផ្សំនៅក្នុងកាវ

_ មានជំងឺជ្រុះសក់មួយដុំៗ

_ កំពុងទទួលការព្យាបាលដោយគីមី ឬវិទ្យុសកម្ម

_ និងមានជំងឺបោចរោមលើដងខ្លួន (ជំងឺអាកប្បកិរិយា)៕

ប្រែសម្រួលដោយ៖ វារី

ចុចអាន៖ម៉ាស្សាមុខជំរុញរំហូរទឹករងៃ ផ្ដល់ប្រយោជន៍ច្រើនយ៉ាងដល់ផ្ទៃមុខ

ចុចអាន៖ទម្លាប់បែបនេះ ទើបធ្វើឲ្យផ្ទៃមុខកាន់តែចាស់ និងមិនស្រស់ស្អាតដូចគេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា២៥ វិនាទី មុន

កីឡា​តេក្វាន់ដូ ITF​៖ ប្រកួត​សិស្ស​បឋម​ឆ្នាំ​នេះ​មាន​អាណាព្យាបាល​ សិស្ស​ មក​ទស្សនា​ផ្ទាល់​ជា​ច្រើន​

សេដ្ឋកិច្ច៣ នាទីutes មុន

គម្រោងសាងសង់ស្ពានចាក់អង្រែ-ព្រែកប្រា សម្រេចបាន ៣៣,៥០% ដើរតាមផែនការ

ព័ត៌មានជាតិ១០ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃលើកឡើងពីតួនាទីសំខាន់របស់នគរបាលចំពោះការលេចឡើងនូវបទល្មើសឆបោកតាមអនឡាញ

ព័ត៌មានជាតិ៣០ នាទីutes មុន

ពលរដ្ឋ និងមន្រ្តីរាជការ រួមទាំងព្រះសង្ឈជិត១​ពាន់អង្គ នាក់ ដង្ហែក្បួនពិធីបុណ្យវិសាខបូជាឆ្ពោះទៅវត្តសែនមនោរម្យ ខេត្តមណ្ឌលគិរី

ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

មេទ័ពឥណ្ឌា ព្រមានថា ប៉ាគីស្ថាន នឹងជួបទុក្ខធំ បើហ៊ានបំពានបទឈប់បាញ់

Sokha Hotels

ព័ត៌មានពេញនិយម