KPT+
ម៉ាស្សាមុខជំរុញរំហូរទឹករងៃ ផ្ដល់ប្រយោជន៍ច្រើនយ៉ាងដល់ផ្ទៃមុខ
ការម៉ាស្សាមុខជំរុញរំហូរទឹករងៃជាបច្ចេកទេសម៉ាស្សាផ្ទៃមុខ និងក ដោយប្រើចលនាថ្នមៗ និងយឺតៗអូសសង្កត់លើប្រព័ន្ធទឹករងៃ ដើម្បីកម្ចាត់ជាតិពុលចេញពីផ្ទៃមុខតាមវិធីធម្មជាតិ។ តើការម៉ាស្សាបែបនេះផ្តល់ប្រយោជន៍អ្វីខ្លះដល់ស្បែកមុខ? ហើយយើងគួរម៉ាស្សាមុខបែបណា?

១. ការម៉ាស្សាមុខជំរុញរំហូរទឹករងៃជួយស្បែកមុខ
- កម្ចាត់ជាតិពុលចេញពីផ្ទៃមុខ
- កាត់បន្ថយរង្វង់ភ្នែកខ្មៅ និងការហើមក្រោមភ្នែក
- កាត់បន្ថយការហើមមុខដោយជំរុញការបញ្ចេញជាតិទឹកពីផ្ទៃមុខ
- ជួយឱ្យចរន្តឈាមលើផ្ទៃមុខរត់បានល្អ
- ជួសជុលកោសិកាស្បែកមុខ
- កាត់បន្ថយស្នាមមុន និងការកើតមុន
២. វិធីម៉ាស្សាមុខជំរុញរំហូរទឹករងៃ
យើងត្រូវសម្អាតដៃឱ្យស្អាតជាមុនសិនមុននឹងចាប់ផ្តើមម៉ាស្សាមុខជំរុញរំហូរទឹករងៃតាមជំហានដូចខាងក្រោម៖
ក. ម៉ាស្សាថ្ងាស
ដាក់ម្រាមដៃបួនទាំងសង (ចង្អុរ កណ្តាល នាង និងកូន) នៅកណ្តាលថ្ងាស ហើយអូសទាញម្រាមដៃមកកាន់សៀតផ្កា ៣ ដង។
ខ.ម៉ាស្សាត្រចៀក
យកម្រាមដៃសងខាងទាំង ៥ សង្កត់ថ្នមៗ ៣ ដងនៅតំបន់ក្រោយទងត្រចៀកទាំងសងខាងដើម្បីធ្វើឱ្យប្រព័ន្ធទឹករងៃសកម្ម។
គ. ម៉ាស្សាក្រោមភ្នែក
យកម្រាមដៃចង្អុលសង្ក់តលើថង់ដក់ក្រោមគល់ភ្នែក រួចអូសថ្នមៗទៅកាន់សៀតផ្កា ៣ ដង។
ឃ. ម៉ាស្សាត្របកភ្នែក
យកម្រាមដៃចង្អុលសង្កត់លើត្របកភ្នែកត្រង់ចំណុចប្រសព្វនឹងរន្ធទឹកភ្នែក រួចអូសថ្នមៗទៅកាន់សៀតផ្កា ៣ ដង។
ង. ម៉ាស្សាច្រមុះនិងមាត់
យកម្រាមដៃកណ្តាលសង្កត់លើចង្អូរលើបបូរមាត់ ៣ ដង (សាច់ចន្លោះច្រមុះនិងមាត់) រួចយកម្រាមដៃកណ្តាលទាំងសងខាងអូសពីចង្អូរលើបបូរមាត់ទៅកាន់គុម្ពត្រចៀក ៣ ដង។
ច. ម៉ាស្សាចង្កា
យកម្រាមដៃចង្អុរ និងកណ្តាលដៃទាំងសងខាងមកអូសថ្នមៗពីចំណុចកណ្តាលចង្កាទៅកាន់ថ្គាម រួចអូសទៅទងក្រោយទងត្រចៀក ៣ ដង។
ឆ. ម៉ាស្សាក
ជាចុងក្រោមយើងត្រូវប្រើចុងម្រាមដៃចង្អុរ និងកណ្តាលមកសង្កត់ថ្នមៗលើសៀតផ្កាទាំងសងខាង រួចអូសមកកាន់គុម្ពត្រចៀក ហើយអូសមកកាន់តំបន់ក្រោយទងត្រចៀក។ បន្ទាប់មកអូសថ្នមៗចុះមកកាន់ចន្លោះឆ្អឹងដងកាំបិត និងអូសតាមចន្លោះឆ្អឹងដងកាំបិតមកកាន់ចំណុចប្រសព្វនៅកណ្តាលទ្រូង ៣ ដង។

បន្ទាប់ពីម៉ាស្សាមុខជំរុញរំហូរទឹករងៃហើយ យើងត្រូវលាងសម្អាតផ្ទៃមុខជាមួយទឹកក្តៅឧណ្ហៗ រួចលាបក្រែមផ្តល់សំណើម ឬសេរ៉ូម ហើយរំលង ២-៣ ថ្ងៃ ចាំម៉ាស្សាបែបនេះម្តងទៀត៕
ចុចអាន៖ជាំមុខមានប៉ុន្មានប្រភេទ? អាចព្យាបាលជាទេ?
ចុចអាន៖កំហុសធំៗ ៦ យ៉ាង ស្រីៗតែងធ្វើឲ្យ Skincare បាត់បង់ប្រសិទ្ធភាព
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


