Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តកណ្តាល ចាប់ផ្តើមពង្រឹងការគ្រប់គ្រងការបើកអាជីវកម្មទូកដរចម្លងគ្រប់ប្រភេទឡើងវិញ

បានផុស

នៅ

អាជ្ញាធរខេត្តកណ្តាលបានចាប់ផ្តើមពង្រឹងការគ្រប់គ្រងការបើកអាជីវកម្មទូកដរចម្លងគ្រប់ប្រភេទឡើងវិញ ក្រោយមានឧបទ្ទេវហេតុលិចទូកដរចម្លងកាលពីពេលថ្មីៗនេះបណ្តាលឱ្យសិស្សសាលាស្លាប់បាត់បង់ជីវិតចំនួន១១នាក់រួចមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកិច្ចប្រជុំពិនិត្យ ពង្រឹងទូកដរចម្លងនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី១៩ ខែតុលា លោក​ ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានណែនាំដល់រដ្ឋបាលក្រុង ស្រុក មន្ទីរការិយាល័យជំនាញពាក់ព័ន្ធទាំងអស់ ត្រូវចុះពង្រឹង និងពិនិត្យរាល់ទីតាំងកំពង់ចម្លងនៅតាមភូមិសាស្ត្ររៀងៗខ្លួន អំពីសុវត្ថិភាព និងស្ថានភាពទូកដរដើម្បីឱ្យស្របទៅនឹងស្ដង់ដា ដោយគោរពច្បាប់ និងលិខិតបទដ្ឋាននានាជាធរមានជាដាច់ខាត ។

លោកអភិបាលរងខេត្ត ក៏បានណែនាំដល់រដ្ឋបាលក្រុង ស្រុក មន្ទីរ ការិយាល័យជំនាញពាក់ព័ន្ធទាំងអស់ចុះពិនិត្យរាល់ឯកសារដែលទាក់ទង់ទៅនឹងការបើកអាជីវកម្មចម្លងគ្រប់ប្រភេទ និងមិនអនុញ្ញតឱ្យមានការបង្កើតអាជីវកម្ម ដោយគ្មានលក្ខណៈស្ដង់ដា ជាពិសេសត្រូវមានការល្បាតជាប្រចាំ ដើម្បីពិនិត្យបង្ការគ្រោះថ្នាក់ដោយយថាហេតុ ឬការធ្វេសប្រហែសហើយចំពោះការិយាល័យជំនាញ ត្រូវធ្វើតេស្តអ្នកបើកបរទាំងអស់ ហើយត្រូវមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ដោយមិនមានសាធាតុញៀនជាដាច់ខាត។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ថ្មីៗនេះ មានករណីលិចទូកដរចម្លងដឹកសិស្សសាលា ស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាលបណ្តាល ឱ្យសិស្សស្លាប់បាត់បង់ជីវិតទាំងនៅវ័យក្មេងចំនួន១១​នាក់ដោយសារម្ចាស់ទូកដមិនមានបំពាក់ពោងសុវត្ថិភាព និងស្ថានភាពទូកមិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ នាទីutes មុន

សម្តេច ម៉ែន សំអន ៖ ពលរដ្ឋខ្មែរគ្រប់រូបប្រារព្ធពិធីព្រះពុទ្ធសាសនាតាមបំណងប្រាថ្នារបស់ខ្លួន ព្រោះតែកត្តាសុខសន្តិភាព

ព័ត៌មានជាតិ១៧ នាទីutes មុន

ពិព័រណ៍ឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរកម្ពុជា​លើកទី៩នឹងប្រារព្ធឡើងដើមខែសីហាខាងមុខនេះ

ព័ត៌មានជាតិ២៥ នាទីutes មុន

បញ្ហាទាហានថៃជាន់មីន៖ សម្តេចធិបតី អះអាងថា ថៃប្រើវិធីសាស្រ្តបៀមឈាមព្រួសដាក់អ្នកដទៃ

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

ចក្រភព​អង់គ្លេស បារាំង និង​ ២៣​ ប្រទេសទៀត​ទាមទារ​ឱ្យ​បញ្ចប់​សង្គ្រាម​នៅហ្គាហ្សា​ជា​បន្ទាន់

កីឡា២៨ នាទីutes មុន

រិទ្ធី​ សូសែន​ មួយ​ខែៗ​ផ្ញើ​លុយ​ជូន​ម្ដាយ​ចន្លោះ​ពី​ ៥០០​ ទៅ​ ១,០០០​ដុល្លារ​អាស្រ័យ​លើ​ការ​ប្រកួត​

ព័ត៌មានជាតិ១៣ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ទាហានថៃជាន់មីន
អត្ថាធិប្បាយ១៩ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម