ព័ត៌មានជាតិ
ថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំទំនប់ធំ ជួបសួរសុខទុក្ខ និងប្រគល់អំណោយជូនពលរដ្ឋដែលបានធ្វើមាតុភូមិនិវត្តន៍ពីប្រទេសថៃ
បណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំ ទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥, បានដឹកនាំក្រុមការងារ រួមជាមួយ លោកអភិបាលនៃគណៈអភិបាលស្រុកពញាឮ ខេត្តកណ្តាល ចុះសាកសួរសុខទុក្ខពលករដែលបានធ្វើមាតុភូមិនិវត្តន៍ពីប្រទេសថៃមករស់ស្រុកកំណើតនៅ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។

ពលករដែលបានវិលត្រឡប់ពី ប្រទេសថៃ មកកាន់ស្រុកកំណើតនៅឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ការយកចិត្តទុកដាក់ទទួលស្វាគមន៍ប្រកបដោយភាពកក់ក្ដៅ និងដឹកជញ្ជូនពួកគាត់ មកកាន់ស្រុកកំណើតវិញ ដោយសុវត្ថិភាព, មិនត្រឹមតែប៉ុណ្ណោះ អាជ្ញាធរពាក់ព័ន្ធ ក៏បានសម្របសម្រួល ស្វែងរកបានការងារធ្វើភ្លាមៗជូនពួកគាត់ នៅមូលដ្ឋានរបស់ពួកគាត់ផ្ទាល់ ដែលអនុញ្ញាតឱ្យពួកគាត់អាចប្រកបរបរចិញ្ចឹមជីវិត និងបានរស់នៅជួបជុំគ្រួសារ ផងដែរ។

បន្ទាប់មកនៅព្រឹកថ្ងៃដដែលនោះដែរ, បណ្ឌិត ចន ណារិទ្ធ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល និងលោកអភិបាលនៃគណៈអភិបាលស្រុកពញាឮ បានដឹកនាំក្រុមការងារ ចូលរួមពិធីបុណ្យកាន់បិណ្ឌវេន ៥ ជាមួយប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត ព្រះពុទ្ធពរ និង វត្តលក្ខណារាម ហៅវត្តដំបូកមានលក្ខណ៍ ។

ក្នុងឱកាសនោះ បណ្ឌិត ចន ណារិទ្ធ ក៏បានឧទ្ទិសជូនចំពោះដួងវិញ្ញាណខន្ត វីរៈយុទ្ធជនកម្ពុជា ដែលពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជនកម្ពុជា នាពេលថ្មីៗនេះ នៃការប៉ះទង្គិចរវាងកម្ពុជា ថៃ និងសូមឱ្យវីរៈយុទ្ធជនដ៏អង់អាចក្លាហាន ដែលកំពុងសម្រាកព្យាបាលទាំងអស់ បានជាសះស្បើយ និងមានសុខភាពរឹងមាំ ដើម្បីបន្តការពារបូរណភាពទឹកដី៕

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


