ចរាចរណ៍
រថយន្តស៊េរីទំនើប Ford Raptor បុករះចូលដេប៉ូសាំងខូចខាតស្ទើរទាំងស្រុង
រថយន្តស៊េរីទំនើបម៉ាកFord Ranger Raptor មួយគ្រឿងបើកបរក្នុងល្បឿនលឿនជ្រុលចង្កូតបុករះចូលសួនច្បារដេប៉ូសាំងptt បណ្ដាលឱ្យដើមផ្កាលម្អសួនបាក់ជាច្រើនដើម និងបង្គោលភ្លើងថ្មមួយដើមរងការខូចខាត រួមនឹងរបងដែកបាក់អស់ជាច្រើនផ្ទាំងរាបដល់ដី។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៤ ខែតុលាឆ្នាំ២០២២ នៅត្រង់ចំណុចដេប៉ូសាំង ptt តាមបណ្ដោយផ្លូវ ៥៩៨ កែងផ្លូវ ១៨០០ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុឃើញរថយន្តស៊េរីទំនើបម៉ាក Ford Ranger Raptor ស៊េរីឆ្នាំ២០២៣ មួយគ្រឿងពណ៌ក្រហមពាក់ស្លាកលេខ កម្ពុជា MCH-8586 បើកបរធ្វើដំណើរតាមបណ្ដោយផ្លូវ៥៩៨ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនលុះមកដល់ចំណុចកន្លែងកើតហេតុ កែងផ្លូវ ១៨០០ បានជ្រុលបុករះចូលសួនការ៉ាសសាំងptt បាក់ដើមផ្កាលម្អសួនបាក់ជាច្រើនដើម និងបង្គោលភ្លើងថ្មមួយដើមប្រេះបែកបន្តិចបន្តួចនិងរលើងគ្រិះបណ្ដាលឱ្យទ្រេត និងរបងដេប៉ូសាំង បាក់អស់ជាច្រើនផ្ទាំងរាបដល់ដី ចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខដាច់កង់មួយចំហៀងចេញពីតួ រងការខូចខាតសំណាងល្អមិនបង្កឱ្យមានអ្នករងរបួស។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ និងមានតំណាងភាគីរថយន្តរួមនឹងខាងក្រុមហ៊ុនអគ្គិសនីចុះដល់កន្លែងកើតហេតុ។ ដោយភាគីខាងរថយន្តនិងភាគីដេប៉ូសាំងធ្វើការសម្របសម្រួលគ្នាបញ្ចប់រឿង រួចឱ្យរថយន្តស្ទូចយកទៅជួសជុលដោយខ្លួនឯង។ ចំណែកភាគីខាងរថយន្តបង្ក និងខាងភាគីក្រុមហ៊ុនអគ្គិសនីបានយកលេខទូរស័ព្ទគ្នាទុកទំនាក់ទំនងគ្នាដើម្បីធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕
អត្ថបទ៖ សុខា





-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ