Connect with us

ព័ត៌មានជាតិ

មណ្ឌលភ្នំពេញ មានបេក្ខជនអវត្តមានប្រឡងសញ្ញាបត្រឌីប្លូមជាង៣០០នាក់

បានផុស

នៅ

មណ្ឌលប្រឡងរាជធានីភ្នំពេញ មានបេក្ខជនអវត្តមានប្រឡងសញ្ញាបត្រឌីប្លូមប្រមាណជាង៣០០នាក់ ស្រីជិត១៤០នាក់ក្នុងចំណោមបេក្ខជនដាក់ពាក្យប្រឡងសរុបជាង១៧០០០នាក់ ។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៥ តុលានេះថា សម្រាប់ឆ្នាំនេះនៅមណ្ឌលប្រឡងភ្នំពេញមានបេក្ខជនដាក់ពាក្យប្រឡងប្រឡងឌីប្លូមចំនួន ១៧៤៣៨នាក់ ស្រី​៨៩៩៨នាក់ មាន ៦៣ មណ្ឌល ត្រូវជា ៧៤០បន្ទប់។ ក្នុងនោះបេក្ខជនមកប្រឡងមានចំនួន១៧១២១នាក់ ស្រី៨៨៥៩​នាក់និងបេក្ខជនអវត្តមានចំនួន១៣៧ស្រី១៣៩នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកប្រធានមន្ទីរបានបន្តថា បេក្ខជនប្រឡងឆ្នាំនេះបើប្រៀធៀបទៅនឹងឆ្នាំ២០២១កន្លងទៅមានការកើនឡើងដោយឆ្នាំមុនមានបេក្ខជនប្រឡងចំនួន១៥៨៥៨នាក់ មាន៦៣មណ្ឌលចែកជា៦៦៤បន្ទប់ ។ លោកប្រធានមន្ទីរបានបញ្ជាក់ពីមូលហេតុថា បេក្ខជនអវត្តមាននេះ គឺភាគច្រើនលើសលប់បណ្តាលមកពីខាងសាលាមិនបានលប់ឈ្មោះចេញពីបញ្ជីប្រឡងដោយសារសិស្សទាំងនោះបានបោះបង់ការសិក្សា។

លោកប្រធានមន្ទីរបានបន្តទៀតថា ចំពោះដំណើរការប្រឡងឌីប្លូមនៅមណ្ឌលប្រឡងរាជធានីភ្នំពេញបានប្រព្រឹត្តិទៅជាធម្មតាដោយរលូនដោយនៅគ្រប់មណ្ឌលប្រឡងនីមួយៗដំណើរការធម្មតា ពុំមានបញ្ហាអ្វីគួរឲ្យកត់សម្គាល់ទេ។ លោក បានបន្ថែមទៀតថា តាមមណ្ឌលប្រឡងនីមួយៗបានអនុវត្តតាមការណែនាំបានល្អប្រសើរហើយសិស្សានុសិស្សសុទ្ធតែពាក់ម៉ាស់ទាំងអស់គ្នា និងអនុវត្តតាមវិធានការ៣កុំ៣ការពាររបស់ក្រសួងសុខាភិបាលបានយ៉ាងខ្ជាប់ខ្ជួនដើម្បីការពារការឆ្លរាលដាលជំងឺកូវីដ១៩។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៍ថា ដំណើរការប្រឡងឌីប្លូមបានប្រព្រឹត្តិទៅដោយរលូនតាមការគ្រោងទុក ក្រោមកិច្ចសហការណ៍ពីគណ:គ្រប់គ្រងគ្រប់មណ្ឌលប្រឡង, បេក្ខជនប្រឡង, និងគ្រប់ភាគីពាក់ព័ន្ធ។

គូរបញ្ជាក់ថា ឆ្នាំនេះមានបេក្ខជនចូលរួមប្រឡងឌីប្លូមសរុប ១៧៤ ៧២៦ នាក់ ស្រី៩៥ ១២៧នាក់ក្នុងនោះសិស្សចំណេះទូទៅ ១៧៣ ៤៦៦ នាក់ ស្រី ៩៤៨៧៦នាក់ បេក្ខជនស្វៃរិន ១៣៦ នាក់ ស្រី ៤៥ នាក់ បេក្ខជនបំពេញវិជ្ជា ១ ០៧៦
នាក់ស្រី ១៩២ នាក់ បេក្ខជនគថ្លង់ ២៩ នាក់ ស្រី ០៩ នាក់ បេក្ខជនពិការភ្នែក១៩នាក់ ស្រី ០៥ នាក់ដោយមានមណ្ឌល​ប្រឡងសរុប ១ ៧២៣ និងបន្ទប់សរុប៧៨១៦និងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី០១វិច្ឆិកាឆ្នាំ២០២២។​ចំនួនបេក្ខជនឆ្នាំនេះបើធៀបទៅនឹងឆ្នាំមុនឃើញថាមានការកើនឡើងជាង១០០នាក់ខណៈឆ្នាំមុនមានបេក្ខជនចំនួន១៦២ ៥៨៩ នាក់នារី៨៧៨៧១នាក់ចែកជា១៧២២មណ្ឌលនិង៧៣២៧ បន្ទប់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម