សេដ្ឋកិច្ច
កម្ពុជា កំពុងសិក្សាកែលើកកម្រិតផ្លូវដែកសព្វថ្ងៃឱ្យទៅជាផ្លូវដែកល្បឿនលឿន
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ក្រសួងកំពុងសិក្សាកែលើកកម្រិតផ្លូវដែកសព្វថ្ងៃ ឱ្យទៅជាផ្លូវដែកល្បឿនលឿន ដើម្បីសម្រួលដល់ការដឹកជញ្ជូនតាមផ្លូវដែក។

លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា សព្វថ្ងៃនេះ ការដឹកជញ្ជូនតាមផ្លូវដែកកន្លែងខ្លះបើកបានល្បឿន ៣០គីឡូម៉ែត្រ កន្លែងខ្លះ ៥០គីឡូម៉ែត្រ និងកន្លែងខ្លះទៀតបាន ៩០គីឡូម៉ែត្រ ក្នុងមួយម៉ោង ដែលល្បឿនប៉ុណ្ណេះ លោករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា យឺតណាស់។
បើតាមលោក ស៊ុន ចាន់ថុល កម្ពុជា ចង់លើកកម្រិតផ្លូវដែក ឱ្យរត់បានក្នុងល្បឿន ១៦០គីឡូម៉ែត្រ ក្នុងមួយម៉ោង ដូចទៅនឹងប្រទេសឡានដែរ។

សព្វថ្ងៃនេះ ក្រសួងសាធារណការកំពុងសិក្សាគម្រោងផ្លូវដែកពីប៉ោយប៉ែត មកភ្នំពេញ និងទៅក្រុងព្រះសីហនុ។ លើសពីនេះទៀត ក្រសួងក៏បានសិក្សាចប់សព្វគ្រប់ទៅលើគម្រោងផ្លូវដែកលើអាកាស និងប្រព័ន្ធរថភ្លើងក្រោមដី ដោយកំពុងធ្វើការកែកុនមួយចំនួន និងស្វែងរកដៃគូរដាក់ទុនវិនិយោគរថភ្លើងក្រោមដីនៅរាជធានីភ្នំពេញ ដើម្បីកាត់បន្ថយការកកស្ទះ។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន ចាន់ថុល នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងសាធារណការ និងដឹកជញ្ជូន» នៅព្រឹកថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០២២៕



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ