សេដ្ឋកិច្ច
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ សហរដ្ឋអាមេរិកកំពុងអនុវត្តពន្ធថ្មី ១៥%
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានប្រសាសន៍នៅថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២៦ថា តុលាការកំពូលសហរដ្ឋអាមេរិកបានលុបចោលនូវពន្ធបដិការដែលលោក ដូណាល់ ត្រាំ បានចុះហត្ថលេខានៅថ្ងៃ ០២ ខែមេសា ឆ្នាំ ២០២៥។ សម្រាប់កិច្ចព្រមព្រៀងចាស់១៩% (កម្ពុជា-អាមេរិក) ត្រូវបានលុបចោលហើយ។

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ថា ប៉ុន្តែប្រធានាធិបតីសហរដ្ឋអាមេរិក មានសិទ្ធិអំណាចមួយទៀត គឺប្រើមាត្រាលេខ ១២២ ច្បាប់របស់អាមេរិក ឆ្នាំ ១៩៧៤ ដាក់ពន្ធលើប្រទេសទាំងអស់ ១៥% សម្រាប់រយៈពេល ១៥០ ថ្ងៃ។
លោក ស៊ុន ចាន់ថុល បន្ថែមថា៖ «ប៉ុន្តែក្រោយពី ១៥០ ថ្ងៃ ខ្ញុំនិយាយភាសាសាមញ្ញថា ក្នុងថង់យាមរបស់គាត់ ដកមួយប៉ិប មាត្រាលេខ ៣០១ អាចយកមកប្រើដាក់ពន្ធលើប្រទេសណាក៏បានដែរ ដកពីថង់យាមមួយទៀត មាត្រា ២៣២ ដកមួយទៀត ៣៣៨ អញ្ចឹងយើងមិនដឹងថាតើ គាត់ប្រើមាត្រាមួយណា ដើម្បីយកពន្ធបន្ថែម ពេល ១៥០ ថ្ងៃ ចប់សព្វគ្រប់»។
បើតាមលោកឧបនាយករដ្ឋមន្ត្រី សហរដ្ឋអាមេរិកប្រើមាត្រាណាក៏ដោយសង្ឃឹមថា អត្រាពន្ធមិនលើសពី ១៩% ដើម្បីអាចឱ្យកម្ពុជាមានលទ្ធភាពអាចប្រកួតប្រជែងជាមួយប្រទេសជិត។

កាលពីថ្ងៃទី ២០ កុម្ភៈ តុលាការកំពូលអាមេរិកបានប្រកាសថា ពន្ធបដិការរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ គឺខុសច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ (IEEPA) និងត្រូវដកចេញ។
លោក ត្រាំ ដែលប្រឆាំងនឹងការសម្រេចរបស់តុលាការកំពូល បានគំរាមដាក់ពន្ធថ្មីក្រោមច្បាប់ផ្សេងទៀតរហូតដល់ ១៥%។ យ៉ាងណាមិញ ពេលវាចូលជាធរមាននៅថ្ងៃទី ២៤ កុម្ភៈ អត្រាពន្ធដែលដាក់លើទំនិញពីគ្រប់ប្រទេសទាំងអស់នោះ មានត្រឹមតែ ១០% ប៉ុណ្ណោះ។
កន្លងមក មន្រ្តីជាន់ខ្ពស់អាមេរិកបានបញ្ជាក់ពីផែនការដំឡើងពន្ធដដែលដល់១៥% ប៉ុន្តែដាក់តែលើប្រទេសជាក់លាក់ប៉ុណ្ណោះ ដោយមិនបានបញ្ជាក់ថាប្រទេសណាខ្លះឡើយ។
គួរបញ្ជាក់ថា ពន្ធថ្មី ១០% របស់លោក ត្រាំ ត្រូវបានដាក់ចេញក្រោមច្បាប់ពាណិជ្ជកម្មឆ្នាំ ១៩៧៤។ ច្បាប់នោះ អនុញ្ញាតឱ្យប្រធានាធិបតីអាមេរិកដាក់ពន្ធខ្ពស់បំផុតត្រឹមតែ ១៥% និងមានរយៈពេល ១៥០ ថ្ងៃ ដោយផុតពីនោះ ត្រូវស្នើការអនុម័តពីសភា៕
អត្ថបទ៖ ឡេង ដេត
-
កីឡា១៥ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៨ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៨ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៧ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា២២ ម៉ោង agoអាហ្សង់ទីន ជួប អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 មានរឿងពិសេស ៣ គួរឲ្យចាប់អារម្មណ៍


