ព័ត៌មានជាតិ
លោកស៊ុន ចាន់ថុល ជំរុញឱ្យរដ្ឋបាលរាជធានីគៀងគរអ្នកវិនិយោគឱ្យវិនិយោគនៅតាមមូលដ្ឋាន ក្នុងទំហំទុនវិនិយោគក្រោម៥លានដុល្លារ
លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកជាអនុ- ប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ បានជំរុញឱ្យរដ្ឋបាលរាជធានីភ្នំពេញគៀងគរអ្នកវិនិយោគ ឱ្យវិនិយោគនៅតាមមូលដ្ឋាន ពិសេសគឺការវិនិយោគក្នុងទំហំទុនវិនិយោគ៥លានដុល្លារចុះក្រោម ដើម្បីឱ្យប្រជាពលរដ្ឋរបស់យើងមានការងារធ្វើ។
ការជំរុញរបស់លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញបានធ្វើឡើងនារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះ អមដោយលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលរាជធានីភ្នំពេញ នៅសណ្ឋាគាររ៉េស៊ីដងសុខាភ្នំពេញ។

លោកស៊ុន ចាន់ថុល បានមានប្រសាសន៍ថា រដ្ឋបាលរាជធានីភ្នំពេញ ជាទិសដៅខាងមុខនេះត្រូវបន្តការគៀងគរ អ្នកវិនិយោគ ឱ្យវិនិយោគនៅតាមមូលដ្ឋាន ពិសេសគឺការវិនិយោគក្នុងទំហំទុនវិនិយោគ ក្រោម៥លានដុល្លារចុះក្រោម ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋមានការងារធ្វើស្របទៅតាមការចង់បានរបស់រាជរដ្ឋាភិបាល។ ពាក់ព័ន្ធនិងការគៀងគរ អ្នកវិនិយោគនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានខិតខំដើរទាក់ម៉ូយខ្លាំង ដើម្បីស្វែងរកអ្នកវិនិយោគ នៅកម្ពុជា។
លោកស៊ុន ចាន់ថុល បញ្ជាក់ទៀតថា ក្នុងឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើរទាក់ម៉ូយអ្នកវិនិយោគបាន៦៣០គម្រោង ក្នុងទំហំទឹកប្រាក់ប្រមាណ១០ពាន់លានដុល្លារអាមេរិក ខណៈដែលនៅក្នុងឆ្នាំ២០២៤ មានត្រឹមតែ៤១៤គម្រោងប៉ុណ្ណោះ មានន័យថា ក្នុង១ឆ្នាំៗ គម្រោងវិនិយោគចេះតែកើនឡើងរហូត យើងនឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឱ្យកម្ពុជាទទួលបានការវិនិយោគកាន់តែច្រើន។បន្តែមពីនេះលោក ស៊ុន ចាន់ថុល ក៏បានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញបន្តខិតខំ ពង្រឹងស្ថេរភាពនយោបាយ ។បន្តថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលដ្ឋ ខិតខំទប់ស្កាត់ព័ត៌មានក្លែងក្លាយបំភ្លើសការពិតនាំអាប់ឱនជាតិ។បន្តទប់ស្កាត់បទល្មើសគ្រប់ប្រភេទ លួច ឆក់ ប្លន់ ល្បែង ស៊ីសង ពិសេសការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)។

ជាងនេះទៀតលោក ស៊ុន ចាន់ថុល ក៏បានជំរុញឱ្យរដ្ឋបាលរាជធានីភ្នំពេញបន្តការ កសាងហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាផ្លូវ លូ ប្រឡាយ សួនច្បារ។ ធ្វើអនាម័យ បរិស្ថាន កាងារមនុស្សធម៌ ការងារសង្គ្រោះ និងការដោះស្រាយគ្រោះមហន្តរាយជាដើម។
ក្នុងឱកាសនោះដែរលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានលើកឡើងពីសមទ្ធិផល និងស្នាដៃការងារសំខាន់ៗ ដែលរដ្ឋបាលរាជធានីភ្នំពេញ សម្រេចបានកន្លងមក នៅក្នុងឆ្នាំ២០២៥នេះ ដែលសមិទ្ធផលទាំងនេះ ពិតជាបានកើតចេញពីធម្មនុញ្ញផល នៃសុខសន្តិភាព និងស្ថេរភាពនយោបាយ ។
បន្ថែមពីនេះលោក ឃួង ស្រេង បានគូសបញ្ជាក់ នូវសមទ្ធិផល និងស្នាដៃការងារសំខាន់ៗ ចំនួន៦ធំៗ របស់រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបានក្នុងឆ្នាំ២០២៥ ក្នុងនោះរួមមាន ការបញ្ចប់ការសាងសង់ នូវស្ពានអាកាសមរតកសម្តេចតេជោ ស្ពានអាកាសសម្តេចបវរធិបតី ដែលជាស្ពានអាកាសទី១ ក្នុងអាណត្តិ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងផ្លូវប៉េតុងឆ្អឹងដែក តាមបណ្តោយអតីតផ្លូវរថភ្លើង ស្ថិតនៅក្នុងមូលដ្ឋានខណ្ឌឬស្សីកែវ ។ សម្រេចបាន៩៨% នៃការអភិវឌ្ឍគម្រោងវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធប្រឡាយលូ និងប្រពន្ធរំដោះទឹក សម្រាប់បញ្ជៀសការជនលិច ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ តាមរយៈការផ្តល់កញ្ចប់ហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី។

ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ តាមយៈច្រកចេញចូលតែមួយ របស់រាជធានីភ្នំពេញ ១១៦៧២៧សេវា ដែលទទួលបានចំណូលបង់ចូលថវិការដ្ឋ សរុបប្រមាណជា ១៧លានដុល្លារសហរដ្ឋអាមេរិក ។ ការដាក់ឱ្យដំណើរការសាកល្បង នូវតំបន់ផ្លូវថ្មើរជើងដំបូងគេ នៅព្រះរាជាណាចក្រកម្ពុជា គឺផ្លូវថ្មើរជើងចតុមុខ«”Chaktomuk Walk Street”» ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ ព្រមទាំងទទួលបាននូវការទទួលស្គាល់ ដោយគេហទំព័រទេសចរណ៍ និងព័ត៌មានអន្តរជាតិជាច្រើន៕
អត្ដបទៈ ស្រីរ័ត្ន



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


