KPT+
ភេសជ្ជៈផឹករាល់ថ្ងៃ អាចទាយដឹងពីចរិតលក្ខណៈ ថាអ្នក ជាមនុស្សបែបណា ក្នុងរឿងស្នេហា
ភេសជ្ជៈដែលទិញផឹកជាទៀងទាត់ តាមពិតអាចមើលធ្លុះដល់ចិត្តរបស់អ្នកថា ជាមនុស្សប្រភេទណា ឬបែបណា ក្នុងចំណោមមនុស្សផ្សេងៗ។ ទន្ទឹមនោះ វាក៏អាចទាយពីចរិតលក្ខណៈរបស់អ្នកក្នុងទំនាក់ទំនងស្នេហាថា ជាមនុស្សបែបណា និងទំនោរយ៉ាងម៉េច ចំពោះមនុស្សដែលខ្លួនស្រលាញ់។
១ ទឹកសូដាលាយផ្លែឈើ

អ្នកដែលចូលចិត្តផឹកទឹកសូដាលាយផ្លែឈើ ពួកគេមានទំនោរជាមនុស្សសុទិដ្ឋិនិយម សាមញ្ញ ប៉ុន្តែរឹងមាំ ហើយថែមទាំងមានទទួលខុសត្រូវខ្ពស់។ នៅក្នុងបញ្ហាស្នេហា អ្នកជាមនុស្សងប់ងុលនឹងសេចក្ដីស្រលាញ់ គ្មានអ្នកណាអាចផ្លាស់ប្ដូរចិត្តបានទេ។
២ ភេសជ្ជៈទូទៅ

សម្រាប់អ្នកដែលចូលចិត្តពិសាភេសជ្ជៈធម្មតា ពួកគេច្រើនតែជាមនុស្សឯករាជ្យ និងមានគំនិតច្នៃប្រឌិត ហើយមិនខ្វល់ច្រើនពីអារម្មណ៍អ្នកនៅជុំវិញខ្លួនឡើយ។ ចំណែកនៅក្នុងបញ្ហាស្នេហា ក្រុមនេះមិនដែលចុះចាញ់នឹងការខកចិត្តម្ដងហើយម្ដងទៀតឡើយ។។
៣ ទឹកផ្លែឈើ

ជារឿយៗ អ្នកជាមនុស្សឧស្សាហ៍ព្យាយាមបំផុត។ មិនថាជាការសិក្សាឬការងារ ប៉ុន្តែទន្ទឹមនឹងនេះ ក៏មានភាពច្របូកច្របល់បន្តិចក្នុងទំនាក់ទំនងស្នេហា។ ប៉ុន្តែអ្នកក៏ចូលចិត្តថែរក្សាមនុស្សជាទីស្រឡាញ់ និងតែងមានអារម្មណ៍សុខស្រួលពេលនៅជិតមនុស្សដែលអ្នកស្រលាញ់ដែរ។
៤ កាហ្វេ

ចូលចិត្តផឹកកាហ្វេ ច្រើនតែមានគោលបំណងក្នុងជីវិតបែបស្ងប់ស្ងាត់ គិតច្រើន និងដឹងពីរបៀបរង់ចាំអ្វីមួយ។ ក្នុងរឿងស្នេហា តែងមានភាពចាស់ទុំនិងរឹងមាំ គិតគូច្បាស់លាស់ណាស់ មុននឹងដាក់ចិត្តដាក់កាយលើនរណាម្នាក់។
៥ តែ

ចូលចិត្តផឹកតែ ទាំងក្តៅនិងត្រជាក់ ពួកគេមានទំនោរទន់ភ្លន់ កក់ក្ដៅ និងអារម្មណ៍ល្អ ហើយក៏មិនចូលចិត្តបង្កជម្លោះដែរ។ ប្រសិនបើអ្នកត្រូវធ្វើការសម្រេចចិត្តណាមួយ អំពីស្នេហា តែងតែស្ទាក់ស្ទើរខ្លាំងបន្តិច មិនសូវជាហ៊ានបង្ហាញភាពក្លាហានឡើយ។
៥ ស្រាក្រហម

សម្រាប់អ្នកដែលចូលចិត្តផឹកស្រា ជារឿយៗជាមនុស្សម្នាក់ដែលយកចិត្តទុកដាក់ចំពោះព័ត៌មានលម្អិតតូចៗ។ ក្នុងក្តីស្រលាញ់ ជាធម្មតាជាមនុស្សដែលមានស្ថេរភាព យកចិត្តទុកដាក់ខ្លាំងណាស់ចំពោះគូស្នេហ៍ ប៉ុន្តែពេលខ្លះវាមិនបង្ហាញច្រើនទេ មិនថាព្រួយបារម្ភយ៉ាងណា ប៉ុន្តែមិនចង់និយាយឲ្យម្ខាងទៀតដឹង។
៦ ស្រាបៀរ

សម្រាប់បុគ្គលដែលចូលចិត្តគ្រឿងស្រវឹង មិនថាវាជាស្រាក្រឡុក ស្រាវីស្គី ឬវ៉ូដាកា តែងតែចូលចិត្តភាពសប្បាយរីករាយ ជាមនុស្សសប្បុរស ស្គាល់មនុស្សច្រើន ហើយច្រើនតែបង្ហាញខ្លួនក្នុងក្រុមមិត្តភ័ក្ដិ។ ប៉ុន្តែទន្ទឹមនឹងនោះ អ្នកក៏មនុស្សផុយស្រួយ និងងាយរង្គោះរង្គើ តែចង់បានភាពស្និទ្ធស្នាលពីមនុស្សជាទីស្រឡាញ់ និងបន្ថែមសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមក។
៧ ទឹកសុទ្ធធម្មតា

ជាធម្មតាមនុស្សដែលមើលពិភពលោកក្នុងវិធីសុទិដ្ឋិនិយម រស់នៅក្នុងជីវិតសាមញ្ញ ដោយមិនធុញទ្រាន់។ អ្នកក៏អាចពឹងផ្អែកលើខ្លួនឯង ក៏ដូចជាចេះគិតគូរពីអ្នកដទៃ មិនចូលចិត្តសង្គមខាងក្រៅច្រើន ហើយជាមនុស្សដែលទម្លាប់នៅតែផ្ទះ និងស្រឡាញ់ភាពឯកោផងដែរ។ បើនិយាយពីស្នេហាវិញ គឺជាមនុស្សដែលប្រកាន់ខ្ជាប់ថា បើស្រឡាញ់នរណាម្នាក់ដែលស្រឡាញ់ពិត ហើយតែងតែពឹងលើអ្នកដែលខ្លួនស្រលាញ់ថាស្មោះមកវិញឥតងាករ៉េ៕
គ្រូ ណុប
ចុចអាន៖រូបភាពឃើញដំបូង អាចប្រាប់ពីចរិតពិតថា យើងយល់ចិត្តអ្នកដ៏ទៃបានប៉ុណ្ណាដែរ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ