កីឡា
At. Madrid ជួបកំណត់ត្រាអាក្រក់បំផុតមិនធ្លាប់មាន ខកខានលេងទាំង Europa League
ក្លិប Atletico Madrid បានធ្លាក់ចេញពីពានរង្វាន់ទ្វីបអឺរ៉ុបទាំងស្រុង ខណៈពួកគេបញ្ចប់នៅបាតតារាង នៃពូល ក្នុងក្របខណ្ឌ UEFA Champions League របស់ពួកគេ ជាមួយនឹងបរាជ័យក្នុងទឹកដីរបស់ក្លិប FC Porto។

ក្រុមរបស់លោក Diego Simeone ត្រូវបានអស់ឱកាសរួចហើយពីការប្រកួតប្រជែងរបស់ក្លិបកំពូលរបស់ទ្វីបអឺរ៉ុប តាំងពីនៅសល់ ១ ប្រកួតចុងក្រោយ។
យប់មិញក្រុមរបស់អេស្ប៉ាញមួយនេះបានទៅ Porto ដោយដឹងថា ពួកគេត្រូវការឈ្នះដាច់ខាត ដើម្បីធានាកៅអីដល់ការប្រកួតក្នុងក្របខណ្ឌ UEFA Europa League វិញ ប៉ុន្តែបែរជាបន្តរងបរាជ័យក្រោមថ្វីជើងរបស់ក្រុមភាគខាងជើងព័រទុយហ្គាល់ គួបផ្សំនឹងក្រុម Leverkusen គេចផុតពីការចាញ់ Club Brugge។

ដូច្នេះនាំឲ្យ Atletico Madrid ឈរនៅបាតតារាង ដោយរកបានត្រឹម ៥ ពិន្ទុ ពីការប្រកួត ៦ លើក ខណៈទាល់តែចំណាត់ថ្នាក់លេខ ៣ ទើបបានលេងក្របខណ្ឌ UEFA Europa League។
ជាមួយគ្នានេះ ក៏បានរកឃើញ ២ ក្រុមបន្ថែមទៀត ដែលបានឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយផងដែរ គឺ Eintracht Frankfurt, Spur និង Porto។ សរុបពេលនេះរកឃើញ ១៤ ក្រុមហើយ បន្ទាប់ពីក្លិប Bayern Munich, Benfica, Chelsea, Club Brugge, Borussia Dortmund, Eintracht Frankfurt, Inter Milan, Liverpool, Manchester City, Napoli, PSG, Porto, Real Madrid និង Spur៕
លទ្ធផលគូដទៃទៀត ៖

អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
សន្តិសុខសង្គម១៦ ម៉ោង agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


