សន្តិសុខសង្គម
ចាប់ខ្លួនក្រុមចោរលួចក្របី២នាក់ ខណៈលួចក្របីអ្នកស្រុក៤ក្បាលឡើងរថយន្ដ
ជនសង្ស័យលួចក្របីអ្នកស្រុកចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ធ្វើការឃាត់ខ្លួនបាន ខណៈកំពុងដឹកក្របីអ្នកស្រុកចំនួន៤ក្បាលឡើងរថយន្ដ។
ករណីឃាត់ខ្លួនក្រុមជនសង្ស័យនេះ បានធ្វើឡើងកាលពីវេលាម៉ោង០១និង៣០នាទីរំលងអាធ្រាត្រ ឈានថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំនុចព្រែកជីក ស្ថិតក្នុងភូមិអញ្ចាញ ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យចំនួន០២នាក់ ១-ឈ្មោះ ម៉េន បាវ ភេទប្រុស អាយុ៣១ឆ្នាំ ។ ២-ឈ្មោះ ឈន ដានឹត ភេទប្រុស អាយុ២៧ឆ្នាំ ។ ជនសង្ស័យទាំង០២នាក់ រស់នៅភូមិអណ្តូងតាជោ ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

របាយការណ៍បានបញ្ជាក់ថា ក្នុងករណីនេះកម្លាំងបានដកហូតរថយន្តសាំងយ៉ុង ០១គ្រឿង (កែឆ្នៃ) និងក្របី៤ ក្បាល ។ បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញស្រុក កសាងសំណុំរឿងបញ្ជូនមកកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្តតាមនីតិវិធី ៕
អត្ថបទ៖ សុខុម

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១០ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


