ព័ត៌មានជាតិ
ខេត្តកណ្តាលប្រកាសផ្អាកការដឹកជញ្ជូនខ្សាច់តាមដងទន្លេមេគង្គ ចាប់ពី ថ្ងៃទី៦ វិច្ឆិកានេះ
រដ្ឋបាលខេត្តកណ្តាល បានប្រកាសដល់ម្ចាស់អាជីវកម្មដឹកជញ្ជូនខ្សាច់ទាំងអស់ ស្ថិតក្នុងភូមិសាស្ត្រស្រុកខ្សាច់កណ្ដាល និងស្រុកមុខកំពូល ខេត្តកណ្ដាល ផ្អាកការដឹកជញ្ជូនខ្សាច់តាមដងទន្លេមេគង្គ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះតទៅ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្តាលដែលទើបទទួលបាននៅថ្ងៃទី៦ ខែវិច្ឆិកានេះ បានឱ្យដឹងថាព្រះរាជាណាចក្រកម្ពុជាក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នាពេលខាងមុខនៅរាជធានីភ្នំពេញ ហើយខេត្តកណ្ដាលជាខេត្តមួយដែលមានភូមិសាស្រ្តភូមិព័ទ្ធរាជធានីភ្នំពេញ និងដើម្បីចូលរួមរក្សាសុវត្ថិភាពសោភ័ណភាពរបៀបរៀបរយសណ្តាប់ធ្នាប់សាធារណៈ និងត្រៀមរៀបចំទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានខាងមុខនេះ រដ្ឋបាលខេត្តកណ្ដាលណែនាំដល់លោកលោកស្រីជាម្ចាស់អាជីវកម្មខ្សាច់ទាំងអស់ សូមផ្អាកការដឹកជញ្ជូនខ្សាច់គ្រប់ប្រភេទតាមដងទន្លេមេគង្គក្នុងភូមិសាស្ត្រស្រុកខ្សាច់កណ្ដាល និងស្រុកមុខកំពូលខេត្តកណ្ដាលជាបណ្ដោះអាសន្ន ចាប់ពី ថ្ងៃទី៦ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។

រដ្ឋបាលខេត្តសង្ឃឹម និងជឿជាក់ថា លោកស្រីម្ចាស់អាជីវកម្មដឹកជញ្ជូនខ្សាច់តាមដងទន្លេមេគង្គក្នុងភូមិសាស្ត្រខេត្តកណ្ដាល នៅស្រុកមុខកំពូល និងស្រុកខ្សាច់កណ្តាលទាំងអស់ ចូលរួមសហការអនុវត្តសេចកីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់។
គួរបញ្ជាក់ថា ប្រទេសកម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ នឹងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ នៅរាជធានីភ្នំពេញ ដោយមានប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូបាយឌិន ប្រមុខអង្គការសហប្រជាជាតិ និងថ្នាក់ដឹកនាំកំពូលៗមកពីតាមបណ្តាប្រទេសផ្សេងៗទៀតចូលរួមផងដែរ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


