សន្តិសុខសង្គម
បទល្មើសនេសាទបន្តកើតមានក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ខណៈអ្នកនេសាទជាច្រើនមកពីខេត្តផ្សេងទៀត
បទល្មើសនេសាទដាក់ស្បៃមុង និងសាច់អួនក្រឡាញឹក លាតសន្ធឹងរាប់រយម៉ែត្រ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ភាគច្រើនគឺជាអ្នកនេសាទមកពីខេត្តជាប់គ្នា ដែលត្រូវបានឈ្មួញទិញត្រីធំៗ ជាច្រើននាក់ ជួយជ្រោមជ្រែង និងរត់ការជាមួយមន្ត្រីជំនាញ។

អ្នកនេសាទមួយរូបសុំមិនបញ្ចេញឈ្មោះ មានទីលំនៅស្ថិតក្នុងស្រុកជីវក្រែង ខេត្តសៀមរាប ប្រាប់អង្គភាពសារព័ត៌មាន កាលពីថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២២ ឲ្យដឹងថា តំបន់ពងចាបក្រៅ និងពងចាបក្នុង ស្ថិតនៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ អ្នកនេសាទភាគច្រើនមកពីខេត្តសៀមរាប និងបាននិយាយគ្នាផ្ទាល់មាត់ជាមួយឈ្មួញទិញត្រី ឈ្មោះ “ចែ ទន” ទិញត្រីនុយ ៦០០ រៀល ក្នុងមួយគីឡូក្រាម ត្រីមូល ឆ្ពិន និងត្រីល្អផ្សេងទៀត តម្លៃ ៥០០០ រៀល ក្នុងមួយគីឡូក្រាម។

កិច្ចសន្យាចរចាក្នុងតម្លៃទាបនេះ ដោយសារឈ្មួញត្រីបានជួយសម្រួល និងរត់ការជាមួយមន្ត្រីជំនាញ និងសមត្ថកិច្ចផ្សេងទៀត កុំឲ្យចុះធ្វើការបង្ក្រាប។

លោកបញ្ជាក់ផងដែរថា ស្បៃមុងរបស់លោកមានចំនួនពីរខ្សែ ក្នុងមួយខ្សែ ប្រវែងជិត ៥០០ ម៉ែត្រ ដាក់ទល់លបគ្នា ដែលប្រវែងជាង ១០០០ ម៉ែត្រ ហើយមួយថ្ងៃលើកម្តង មានត្រីសរុបចន្លោះពី ៧០ គីឡូក្រាម ទៅ ៨០ គីឡូក្រាម។ ក្រៅពីរូបលោក ក៏មានប្រជាពលរដ្ឋផ្សេងទៀតដែលមកស្រុកជាមួយគ្នាផងដែរ។ ក្រៅពីនេះ នៅមានតំបន់ផ្សេងទៀត ដូចជា នៅចំណុចខាងលិចបឹងរាល អូទូច បត់ត្រង់ – បឹងមូល- កែងអន្សោង អាង៨០០ -ប្រស្នែងបទត្រង់ ស្ថិតក្នុងភូមិសាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ និង អាងតារ៉េ អាងដើមគរ អាងស្នែងក្របី បឹងប្រវែង បឹងអន្ទង់ ស្ថិតក្នុងភូមិរលួស សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក្រោមការសម្របសម្រួលដោយឈ្មួញទិញត្រីផ្សេងទៀត មានលោក រ៉ង់ រ៉ូ, លោក ប៉ាត គន និងមានឈ្មួញផ្សេងទៀតផងដែរ។ ករណីដែលក្រុមអ្នកនេសាទទាំងអស់ មិនព្រមលក់ឲ្យឈ្មួញទាំងអស់នេះ ក្នុងតម្លៃធូរថ្លៃនោះទេ គឺនឹងប្រឈមមុខទៅនឹងសមត្ថកិច្ចជំនាញចុះកាប់កម្ទេចចោលមិនខាន។

ក្រុមប្រជាពលរដ្ឋនៅសង្កាត់ស្រយ៉ូវ សង្កាត់អូរគន្ធរ និងឃុំកំពង់គោ លើកឡើងថា កន្លងមកសមត្ថកិច្ចចុះបង្ក្រាបជាច្រើនករណី ប៉ុន្តែកន្លែងទាំងអស់នោះ គឺជារបស់ប្រជាពលរដ្ឋនៅមូលដ្ឋានប៉ុណ្ណោះ ព្រោះពលរដ្ឋខ្លះមិនបាននិយាយចរចាជាមួយឈ្មួញទិញត្រី ឬលក់ទៅឲ្យទៅឲ្យអ្នកទិញផ្សេងទៀតដែលមានតម្លៃថ្លៃជាង។

ក្រុមប្រជាពលរដ្ឋ ស្នើសុំ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ជួយពិនិត្យ និងជំរុញឲ្យការបង្ក្រាបលើបទល្មើសនេសាទនេះ ដោយស្មើភាព មិនរើសមុខ ជាពិសេសស្បៃមុង និងអួនក្រឡាញឹក ដែលមានប្រវែងៗទាំងអស់ពីភូមិសាស្ត្រខេត្តកំពង់ធំ៕
អត្ថបទ ៖ ឈាង មករា




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១២ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន