ព័ត៌មានអន្ដរជាតិ
យន្តហោះពីរគ្រឿងបុកគ្នាពេញទំហឹង ក្នុងពិធីពិព័រណ៍យន្តហោះ រំលឹកខួបសង្រ្គាមលោកលើកទី២
យន្តហោះយោធាបុរាណពីរគ្រឿងបានបុកគ្នាយ៉ាងពេញទំហឹងនៅកណ្តាលអាកាស កាលពីថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា នៅក្នុងពិធីពិព័រណ៍យន្តហោះ រំលឹកខួបសង្គ្រាមលោកលើកទី២ នៅទីក្រុងដាឡាស រដ្ឋតិចសាស សហរដ្ឋអាមេរិក។

មន្ត្រីសហព័ន្ធ បានឱ្យដឹងថា ក្រោយឧបទ្ទវហេតុយន្តហោះទាំងពីរបានធ្លាក់ដល់ដី រួចផ្ទុះបង្កជាអណ្តាតភ្លើងឆាបឆេះ ខណៈពេលនេះគេមិនទាន់ដឹងថាមានមនុស្សប៉ុន្មាននាក់រងរបួស ឬស្លាប់នោះទេ សូម្បីនាវិក ឬមនុស្សប៉ុន្មាននាក់នៅលើនោះ ក៏មិនមានអ្នកដឹងច្បាស់នៅឡើយ។

ជាមួយគ្នាដែរ រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) បានបញ្ជាក់ថា ឧបទ្ទវហេតុនៅព្រឹកថ្ងៃសៅរ៍ម្សិលមិញ គឺជាការប៉ះទង្គិចដ៏ធ្ងន់ធ្ងររវាងយន្តហោះទម្លាក់គ្រាប់បែក Boeing B-17 Flying Fortress សម័យសង្គ្រាមលោកលើកទី២ និងយន្តហោះចម្បាំង Bell P-63 Kingcobra ដែលកំពុងហោះហើរនៅឯ Wings Over Dallas Airshow នៅអាកាសយានដ្ឋានប្រតិបត្តិ Dallas ។


ពេលនេះ ទាំង FAA និងក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ (NTSB) កំពុងស៊ើបអង្កេតលើករណីនេះ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ CNA
ចុចអាន៖ យានអវកាស អាមេរិក បំបែកកំណត់ត្រាប្រវត្តិសាស្ត្រ ក្រោយគោចរជុំវិញផែនដីជាង ២ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


