ជីវិតកម្សាន្ដ
លោក ហ៊ុយ យ៉ាឡេង ថា មានពេលតែ ១០ ឆ្នាំទៀតទេ សម្រាប់ការផលិតភាពយន្ត
ផលិតករល្បីឈ្មោះរឿង “ដើម្បីកូន” លោក ហ៊ុយ យ៉ាងឡេង គិតមកដល់ពេលនេះ បានដាក់ខ្លួនចូលបម្រើសិល្បៈមានរយៈពេលយូរឆ្នាំទៅហើយ ខណៈស្នាដៃផលិតរបស់លោកមិនចាញ់ផលិតករឯទៀតទេ។

ប៉ុន្តែរឿងដែលគួរឲ្យសោកស្ដាយនោះ លោក ហ៊ុយ យ៉ាឡេង កាលពីថ្មីៗនេះ បានសម្រេចប្រកាសដាក់លក់ផ្ទះ និងឡានបន្ទាន់ តម្លៃឡាយឡុង ដើម្បីយកលុយដោះបំណុលគេរាប់ម៉ឺនដុល្លារ បន្ទាប់ពីខាតបង់ក្នុងការផលិតរឿងអំឡុងពេលវិបត្តិកូវីដ-១៩ រយៈពេល ២ ឆ្នាំកន្លងទៅ ទើបធ្វើឲ្យលោកធ្លាក់ខ្លួនស្ថានភាពដ៏លំបាកបែបនេះ។

យ៉ាងណាមិញបន្ទាប់ពីរសាយនូវបញ្ហាបំណុលមួយរយៈនេះ ស្រាប់តែលោក ហ៊ុយ យ៉ាឡេង បានទទូចសុំឲ្យមហាជនហៅឈ្មោះថា “កថាជ័យ” ព្រោះហេតុផលថា លោកនៅមានពេលតែ ១០ ឆ្នាំទៀតទេ សម្រាប់ការផលិតភាពយន្ត។

លោក ហ៊ុយ យ៉ាឡេង បានរៀបរាប់ថា ខ្ញុំមានតែ ១០ ឆ្នាំម្តងទៀតទេ ខ្ញុំ ចង់ឲ្យបងប្អូនហៅឈ្មោះខ្ញុំថា កថាជ័យ ចាប់ពីថ្ងៃនេះទៅ ពេលវេលាមានតម្លៃណាស់សម្រាប់ខ្ញុំ។

លោក ហ៊ុយ យ៉ាឡេង បានបន្តទៀតថា សុខភាពមានតម្លៃណាស់សម្រាប់ខ្ញុំ អ្វីដែលត្រូវធ្វើ គឺ ៖
១-ខំធ្វើការគុណនឹង ២ សងបំណុលឲ្យអស់ចុង ២០២៤ , ២-បញ្ចប់ការងារភាពយន្តឲ្យបាន ២០ រឿងទៀត , ៣-មិនយកប្រពន្ធទេ តែត្រូវយកភរិយាឲ្យបាន , ៤-ថ្ងៃសីល ត្រូវទៅវត្តធ្វើបុណ្យសមាធិ , ៥-សងគុណម្ដាយឲ្យបានឆាប់ៗបំផុត , និង៦-សម្រេចកិច្ចការងារដូនតា សូមទេវតាជួយផ្តល់ថាមពលឲ្យកូនចៅ។

តាមរយៈនេះ មានអ្នកគាំទ្រមួយចំនួន បានលើកទឹកចិត្តលោកឲ្យបន្តការដើរលើវិស័យភាពយន្តខ្មែរ៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


