ព័ត៌មានជាតិ
អង្គការ ៥ នឹងរៀបចំ “យុទ្ធនាកា ១៦ថ្ងៃ” ដើម្បីលុបបំបាត់អំពើហិង្សាលើស្ត្រី
នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខ អង្គការនារី ដើម្បីសន្តិភាព និងអង្គការដៃគូចំនួន៤ទៀត នឹងប្រារព្ធយុទ្ធនាការ ១៦ថ្ងៃ ក្រោមប្រធានបទ៖ “រួមគ្នាបញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី៖ ពីការយល់ដឹងឆ្ពោះទៅការអនុវត្ត”។ ពិធីនេះ នឹងប្រារព្ធនៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី វេលាម៉ោង ៨ព្រឹក ដល់ម៉ោង ១:៣០រសៀល។

យុទ្ធនាការ ១៦ថ្ងៃ គឺជាយុទ្ធនាការអន្តរជាតិ ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី២៥ ខែវិច្ឆិកា ហើយក៏ជាទិវាអន្តរជាតិក្នុងការលុបបំបាត់អំពើហឹង្សាលើស្រ្តី រហូតដល់ថ្ងៃទី១០ ខែធ្នូ ដែលជាទិវាសិទ្ធិមនុស្ស។ យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណងលុបបំបាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ក៏ជាការអបអរសាទរក្នុងការតស៊ូមតិចំពោះសិទ្ធិស្ត្រី ព្រមទាំងធ្វើសេចក្តីថ្លែងការណ៍ជានិមិត្តរូបថា អំពើហិង្សាលើស្ត្រី គឺជាការរំលោភសិទ្ធិមនុស្ស។

យុទ្ធនាការនេះ នឹងមានជាកិច្ចពិភាក្សាជាក្រុម ការសម្តែងសិល្បៈ ការសម្តែងជាចម្រៀង និងមានការតាំងពិព័រណ៍ផងដែរ។ ចំពោះអង្គការ៤ទៀត ដែលជាដៃគូសម្រាប់ការប្រារព្ធយុទ្ធនាការនេះ មានដូចជា អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC) អង្គការក្លាហាន អង្គការបន្ទាយស្រី និងគណៈកម្មាធិការ ដើម្បីបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)។

ព្រឹត្តិការណ៍នេះ គឺបើកទូលាយឱ្យសាធារណជនបានចូលរួមដោយសេរី ដើម្បីរួបរួមគ្នាបញ្ឈប់ និងលុបបំបាត់អំពើហឹង្សាលើស្ត្រី និងក្មេងស្រី។ ប៉ុន្តែ យុទ្ធនាការនេះ តម្រូវឱ្យមានការចុះឈ្មោះជាមុនព្រោះកន្លែងមានកំណត់។ ចំពោះការចុះឈ្មោះ និងព័ត៌មានបន្ថែម លោកអ្នកអាចតាមដាននៅលើគេហទំព័រផ្លូវការរបស់អង្គការទាំង៥ខាងលើបាន៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


