កីឡា
បាល់ទាត់កីឡាជាតិ កៀកទៅកាន់ការរកឃើញម្ចាស់មេដាយមាស ទាំងបុរស-នារី
ការប្រកួតកីឡាជាតិ លើកទី ៣ លើប្រភេទកីឡាបាល់ទាត់ វិញ្ញាសាបុរស-នារី បានរកឃើញក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រជាផ្លូវការហើយ បន្ទាប់ពីប្រកួតស្វិតស្វាញក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររួចមក។

ការប្រកួតក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របាល់ទាត់នារី ស្វាយរៀង បានយកឈ្នះ បាត់ដំបង លទ្ធផល ៤-០ ខណៈ កំពង់ស្ពឺ បានចាញ់ សៀមរាប ក្នុងលទ្ធផល ០-២។ ចំពោះបាល់ទាត់បុរស ក្រសួងការពារជាតិ បានចាញ់ ព្រៃវែង លទ្ធផល ២-៤ ដោយឡែក កោះកុង យកឈ្នះ កំពង់ឆ្នាំង លទ្ធផល ៤-២។

ដូច្នេះជាលទ្ធផល បាល់ទាត់នារី ដែលបានឡើងវគ្គផ្ដាច់ព្រ័ត្រ (ដណ្ដើមមេដាយមាស) គឺខេត្តស្វាយរៀង ត្រូវជួប ខេត្តសៀមរាប។ ដោយឡែកបាល់ទាត់បុរស ខេត្តព្រៃវែង នឹងជួប ខេត្តកោះកុង ដែលនឹងធ្វើឡើងនៅថ្ងៃទី ២៩ ស្អែកនេះ។ ចំពោះការប្រកួតយកមេដាយសំរឹទ្ធ គឺធ្វើឡើងនៅថ្ងៃនេះ។

គួរបញ្ជាក់ថា បាល់ទាត់កីឡាជាតិ មានក្រុមចំនួន ២២ ចូលរួមប្រកួត (បុរស ១១ ក្រុម, នារី ១១ ក្រុម) ហើយបែងចែកចេញជា ៣ ពូល ពូល A, B មាន ៤ ក្រុម ខណៈពូល C មាន ៣ ក្រុម ដូចៗគ្នា។ គេប្រកួតវិលជុំសន្សំពិន្ទុ យកតែ ១ ក្រុមប៉ុណ្ណោះ ពីពូលនីមួយៗ បូកនឹងក្រុមលេខ ២ ល្អមួយក្រុម ដើម្បីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


