វប្បធម៌ ជំនឿ
យល់សប្ដិឃើញ “យមទូត” ជាប្រផ្នូលនៃសេចក្ដីស្លាប់ឬ?
សុបិនឃើញ យមទូត អាចចាត់ទុកជាសញ្ញាដ៏អាក្រក់មួយ ត្បិតវាកំពុងបង្ហាញពីក្ដីព្រួយបារម្ភហួសប្រមាណ និងភាពតក់ស្លុតដែលពិបាកនឹងគ្រប់គ្រងអារម្មណ៍ខ្លួនឯង។ ប៉ុន្តែនេះគ្រាន់តែជាទ្រឹស្ដីនៃចិត្តវិទ្យាប៉ុណ្ណោះ ចំណែកអត្ថន័យខាងអប្បិយជំនឿ សុបិនឃើញ យមទូត ជាទូទៅ គេជឿថា គឺជាតម្រុយនៃសេចក្ដីមរណៈមកកៀកបង្កើយ តែតាមពិត វាមានន័យដូច្នេះថា៖

អាជីព ឬរបររកស៊ី
យោងទៅតាមការបកស្រាយសុបិនបុរាណ អំឡុងពេលនេះ ម្ចាស់ខ្លួនកំពុងទទួលបានថាមពលវិជ្ជមានពីកម្លាំងក្រៅខ្លួន ទោះបីអ្នកនិយាយអ្វីនឹងមានមនុស្សជឿតាមទាំងអស់ ដូច្នេះហើយទើបការសម្រេចគោលដៅរបស់អ្នកក្នុងមុខជំនួញ នឹងជោគជ័យយ៉ាងឆាប់រហ័ស។
ស្នេហា និងគ្រួសារ
សុបិននេះ ស្រាយថា អ្នកពុំមានស្នេហា មិនទាន់ជួបគូពិតប្រាកដនៅឡើយ បើមានជួបមនុស្សពេញចិត្ត ទំនងជាមិនអាចនៅជាមួយគ្នាបានយូរដែរ។ រីឯអ្នកមានគូគាប់រួច ឬប្ដីប្រពន្ធ ចូរត្រូវប្រយ័ត្នចំពោះជនទី៣ ព្រោះការជ្រៀតជ្រែករបស់គេ គឺអាចមកពីអ្នកមានមន្តស្នេហ៍ពេក ដូច្នេះចូរកុំបង្កើតទំនាក់ជិតស្និទ្ធជាមួយភេទផ្ទុយ។
ហិរញ្ញវត្ថុ
ចំណូលរបស់អ្នកនឹងមានស្ថិរភាពល្អ ពុំមានអ្វីរាំងស្ទះទេ ប៉ុន្តែបើមានកូនបំណុល ប្រហែលពេលនេះ មិនទាន់អាចទារសំណងបានមកវិញនៅឡើយ។
លេខសំណាង
តាមការបកស្រាយសុបិនបុរាណចែងថា បើសុបិនឃើញ យមទូត អ្នកអាចជ្រើសរើសប្រើលេខ ៨ លេខ ២ លេខ ៤ លេខ ៤៨ លេខ ៥៤ លេខ ៦៣ និងលេខ ៩៨ ទុកជាលេខនាំសំណាងដល់អ្នក៕
អត្ថបទ៖ សន្យា

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២១ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានជាតិ៣ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ