ព័ត៌មានជាតិ
លោក ជា វ៉ាន់ដេត ស្នើរដ្ឋាភិបាលឆែកផ្តល់អាហារូបករណ៍លើជំនាញសន្តិសុខសាយប័រ
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានស្នើរដ្ឋាភិបាលឆែកជួយផ្តល់អាហារូបករណ៍លើជំនាញសន្តិសុខសាយប័រ ដើម្បីជំរុញ និងបំពេញបន្ថែមដល់ធនធានមនុស្សរបស់កម្ពុជាក្នុងវិស័យនេះ។
លោករដ្ឋមន្ត្រីស្នើបែបនេះ ក្នុងឱកាសជំនួបពិភាក្សាការងារជាមួយលោក Martin Vavra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកប្រចាំនៅកម្ពុជានារសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការក្រសួង។

លោកឯកអគ្គរដ្ឋទូតបានជម្រាបជូនគោលបំណងនៃជំនួបនេះ គឺដើម្បីពិភាក្សាស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងសាធារណរដ្ឋឆែក និងកម្ពុជា ជាពិសេសទាក់ទងនឹងវិស័យសន្តិសុខសាយប័រ និងការរៀបចំសិក្ខាសាលារួមគ្នា ដោយផ្តោតលើប្រធានបទជុំវិញវិស័យសន្តិសុខសាយប័រ នាពេលខាងមុខ។

ជាការឆ្លើយតប លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោកឯកអគ្គរដ្ឋទូត ហើយបានគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់លោកសម្រាប់ការរៀបចំសិក្ខាសាលារួមគ្នានេះ។ ទន្ទឹមនេះ លោករដ្ឋមន្ត្រី បានជម្រាបជូនបន្ថែមដល់លោកឯកអគ្គរដ្ឋទូត អំពីសេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខសាយប័រ សេចក្តីព្រាងច្បាប់ស្តីពីឧក្រិដ្ឋកម្មបច្ចេកវិទ្យាព័ត៌មាន និងសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ដែលជាកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង និងរាជរដ្ឋាភិបាល ដើម្បីគោលដៅរក្សាសន្តិសុខក្នុងប្រព័ន្ធសាយប័រជូនដល់សង្គមជាតិកម្ពុជា។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានស្នើដល់រដ្ឋាភិបាលនៃសាធារណរដ្ឋឆែកតាមរយៈលោកឯកអគ្គរដ្ឋទូត ក្នុងការជួយផ្តល់អាហារូបករណ៍ដល់កម្ពុជាលើជំនាញសន្តិសុខសាយប័រ ដើម្បីជួយជំរុញ និងបំពេញបន្ថែមដល់ធនធានមនុស្សរបស់កម្ពុជាក្នុងវិស័យនេះ។ លោករដ្ឋមន្ត្រី ក៏បានជំរុញ និងលើកទឹកចិត្តឲ្យមានការវិនិយោគពីក្រុមហ៊ុនឆែកមកកម្ពុជាបន្ថែមទៀត ជាពិសេសលើវិស័យសន្តិសុខសាយប័រ៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២៣ ម៉ោង agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


