ព័ត៌មានជាតិ
កាន់តែពិសេស ពិព័រណ៍សៀវភៅឆ្នាំនេះមានការសម្តែងល្ខោនស្រមោលស្បែក
ក្រោយអាក់ខានក្នុងអំឡុងវិបត្តិកូវីដ១៩ កាលពីពេលកន្លងទៅ ព្រឹត្តិការណ៍ពិព័រណ៍សៀវភៅនៅឆ្នាំនេះ កាន់តែពិសេសជាងមុន ដោយសារតែមានឈុតឆាកសម្តែងសិល្បៈវប្បធម៌ខ្មែរដ៏កម្រ គឺល្ខោនស្រមោលស្បែកតូច នារសៀលថ្ងៃទីពីរ ពោលគឺថ្ងៃទី១០ ធ្នូ ឆ្នាំ២០២២ ។
កម្មវិធីពិព័រណ៍សៀវភៅលើកទី៩ នឹងប្រារព្ធធ្វើឡើងរយៈពេល ៣ថ្ងៃ ក្នុងបរិវេណបណ្ណាល័យជាតិ ចាប់ពីថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ ២០២២ វេលាម៉ោង ៧ព្រឹក ដល់ម៉ោង ៧ល្ងាច អាចចូលរួមដោយសេរី ។

បើតាមការបញ្ជាក់ពីកញ្ញា ងិន ម៉ិសស៊ែល អ្នកសម្របសម្រួលស្តង់ពិព័រណ៍សៀវភៅ នេះជាលើកទី១ហើយ ដែលកម្មវិធីពិព័រណ៍សៀវភៅ បានរៀបចំឱ្យមានការសម្តែងល្ខោនស្រមោលស្បែកតូច ហើយពិព័រណ៍សៀវភៅលើកទី៩នេះ មានស្តង់សៀវភៅរហូតដល់ ១៩៨ស្តង់ ចូលរួម គឺច្រើនជាងបណ្តាឆ្នាំមុនៗ ដោយក្នុងនោះក៏មានតន្ត្រីសម័យកំដរកម្មវិធី រយៈពេល ៣ថ្ងៃនេះផងដែរ។
ស្តង់ទាំងអស់នោះ មានការចូលរួមពីគ្រឹះស្ថានសៀវភៅ និងអ្នកនិពន្ធជាច្រើន ដើម្បីផ្តល់ជូនជម្រើសនៃការអាន កាន់តែសម្បូរបែប រួមមានសៀវភៅទស្សនៈ ចំណេះដឹងទូទៅ ក៏ដូចជាប្រលោមលោក រឿងផ្សេង-ល-។

ការសម្ពោធបើកកម្មវិធី ពិព័រណ៍សៀវភៅថ្នាក់ជាតិ លើកទី៩ ឆ្នាំ២០២២ ធ្វើឡើង ក្រោមប្រធានបទ “មួយថ្ងៃអាន មួយថ្ងៃដឹង” នឹងមានការចូលរួមដល់ទៅ ៣ក្រសួង ដោយមានវត្តមានរបស់បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ៕
អត្ថបទដោយ ៖ សុធាវី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


