ព័ត៌មានជាតិ
ពិព័រណ៍សៀវភៅ តន្ត្រី សិល្បៈ និងរបាំ លើកទី ៤ បើកជាផ្លូវការជាមួយស្តង់ ជាង ៥០ ចូលរួមតាំងបង្ហាញ
កាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៦ ថ្មីៗ នេះ នៅបរិវេណសួនច្បារព្រះរាជដំណាក់ ក្រុងសៀមរាប បានប្រែក្លាយជាទីសក្ការៈ នៃចំណេះដឹង និងវប្បធម៌ តាមរយៈការបើកសម្ពោធ «ពិព័រណ៍សៀវភៅ តន្ត្រី សិល្បៈ និងរបាំ លើកទី ៤» ដែលរៀបចំដោយសៀមរាបបណ្ណាល័យ (Siem Reap Library) ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋបាលខេត្តសៀមរាប។


លោក មួន ម៉េតទ្រីសាក់ (Metrisak Moun) និង លោកស្រី Marion Pili ស្ថាបនិកសៀមរាបបណ្ណាល័យ បានឱ្យដឹងថា ព្រឹត្តិការណ៍រយៈពេល ២ ថ្ងៃ ចាប់ថ្ងៃទី ២១-២២ ខែកុម្ភៈ ដោយមានស្តង់ពិព័រណ៍ជាង ៥០ មកពីបណ្តារាជធានី-ខេត្ត នានា ដើម្បីដាក់បង្ហាញស្នាដៃសិល្បៈ និងផលិតផលចំណេះដឹងយ៉ាងសម្បូរបែប។ អ្នកចូលរួមមិនត្រឹមតែបានទស្សនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានឱកាសជួបផ្ទាល់ជាមួយវាគ្មិន និងអ្នកនិពន្ធល្បីៗ ដើម្បីជជែកពិភាក្សា និងទទួលយកបទពិសោធល្អៗ ពីម្ចាស់ស្នាដៃ ជាមួយការតាំងបង្ហាញសៀវភៅដែលពិបាករក និងសៀវភៅទើបចេញផ្សាយថ្មីៗ។ ជាពិសេសព្រឹត្តិការណ៍នេះ ក៏មានកម្មវិធីប្រកួតប្រជែងសមត្ថភាព រួមមានការប្រកួតអានសៀវភៅ ការស្មូត និងការនិទានរឿងសម្រាប់កុមារ។


ស្ថាបនិកសៀមរាបបណ្ណាល័យ បានឱ្យដឹងទៀតថា ពិព័រណ៍លើកទី ៤ នេះ ត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំងសម្រាប់សមាជិកគ្រប់រូបក្នុងគ្រួសារ ចាប់ពីកុមារតូចៗ សិស្សានុសិស្ស រហូតដល់និស្សិតសាកលវិទ្យាល័យ។ កម្មវិធីរួមមាន ការអានសៀវភៅ បង្ហាញសិល្បៈ តន្ត្រី របាំបុរាណ ហ្គេមអប់រំ និងវគ្គចែករំលែកពិសេសសម្រាប់យុវជន ដើម្បីបង្កើនចក្ខុវិស័យក្នុងការសិក្សា និងការរស់នៅ។ ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ ២០២២ គោលបំណងចម្បង ដើម្បីដាស់ស្មារតីឱ្យពលរដ្ឋខ្មែរស្រឡាញ់ការអាន និងផ្តល់លទ្ធភាពទទួលបានចំណេះដឹងដោយឥតគិតថ្លៃ។


លោក មួន ម៉េតទ្រីសាក់ បានបញ្ជាក់ថា សៀមរាបបណ្ណាល័យ មិនត្រឹមតែជាឃ្លាំងផ្ទុកសៀវភៅប៉ុណ្ណោះទេ ប៉ុន្តែគឺជាពន្លឺ នៃបញ្ញា និងជាទីកន្លែងសុវត្ថិភាពសម្រាប់ការសិក្សាស្រាវជ្រាវ ជាពិសេសការថែរក្សាឯកសារប្រវត្តិសាស្ត្រ អរិយធម៌ និងសិល្បៈខ្មែរ ដើម្បីផ្ទេរចំណេះដឹងទាំងនេះទៅកាន់យុវជនជំនាន់ក្រោយ។ តាមរយៈព្រឹត្តិការណ៍នេះ លោកសង្ឃឹមថា នឹងក្លាយជាវេទិកាមួយដែលតភ្ជាប់ទំនាក់ទំនងរវាងអ្នកប្រាជ្ញ អ្នកនិពន្ធ និងសហគមន៍ ដើម្បីរួមគ្នាបង្កើតគំនិតច្នៃប្រឌិតថ្មីៗ សម្រាប់សង្គមជាតិ និងឈានទៅរកសង្គមពោរពេញដោយចំណេះដឹងពិតប្រាកដ៕
អត្ថបទ ៖ គឿនវេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


