ព័ត៌មានជាតិ
គម្រោងស្ពានបេតុង២ខ្សែក្នុងខេត្តព្រៃវែង ភ្ជាប់មកស្រុកកោះសូទិន ខេត្តកំពង់ចាម នឹងស្ថាបនាឆាប់ៗ
កំពង់ចាម ៖ អាជ្ញាធររួមទាំងប្រជាពលរដ្ឋ ក្នុងស្រុកកោះសូទិន បង្ហាញការសប្បាយរីករាយពេលឃើញលិខិតក្រសួងមហាផ្ទៃផ្ញើជូនក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងករណីស្នើសុំស្ពានចំនួន២កន្លែងក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម តភ្ជាប់ទៅនឹងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ។

តបតាមសំណូមពរ និងតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋរបស់នៅឃុំព្រែកចង្ក្រាន ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង និងឃុំល្វេ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម ត្រូវការស្ពានបេតុងចំនួន២កន្លែងនោះ ដើម្បីងាយស្រួលធ្វើដំណើរឆ្លងកាត់ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតំបន់នេះផង។ ក្នុងលិខិតចេញថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ បានស្នើឲ្យក្រសួងអភិវឌ្ឍន៍ជនបទចុះពិនិត្យលទ្ធភាពស្ថាបនាស្ពានបេតុងទាំង២កន្លែងនេះ ដែលឆ្លងកាត់ទន្លេតូចដូចខាងក្រោម៖

១.ពីភូមិព្រែកសណ្តែក ឃុំព្រែកចង្ក្រាន ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ទៅភូមិល្វេ ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម មានប្រវែង១១០ម៉ែត្រ។

២.ពីភូមិព្រែកព្នៅ ឃុំព្រែកចង្ក្រាន ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ទៅភូមិកំពង់ចំបក់ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម មានប្រវែង១១០ម៉ែត្រ។

ប្រជាពលរដ្ឋសង្ឃឹម និងសប្បាយរីករាយ ថាឆ្នាំ២០២៣ខាងមុខ ពួកគេបានទទួលសមិទ្ធផលថ្មីមួយទៀតហើយ៕
អត្ថបទនិងរូបភាព ៖ ឡេក ចាន់ពេជ្រ

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


