ព័ត៌មានជាតិ
អាជ្ញាធរចុះសិក្សាផលប៉ះពាល់គម្រោងសង់ស្ពានបាឡេឆ្លងកាត់ទន្លេបាសាក់ថ្មី
អាជ្ញាធរខណ្ឌច្បារអំពៅរាជធានីភ្នំពេញបានចុះសិក្សាពីផលប៉ះពាល់នៃការពង្រីកផ្លូវដែលតភ្ជាប់ពីស្ពានបាឡេឆ្លងកាត់ទន្លេបាសាក់តភ្ជាប់ពីសង្កាត់ព្រែកប្រាខណ្ឌច្បារអំពៅឆ្ពោះទៅសង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យរាជធានីភ្នំពេញ។

លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោមបានឲ្យកម្ពុជាថ្មីដឹងថា គល់ស្ពានបាឡេដែលគ្រោងសាងសង់នាពេលខាងមុខនេះ គឺស្ថិតនៅចំភ្លើងស្តុបមុខវត្តចាក់អង្រែក្រោម ជាប់ក្រុមហ៊ុន ប៉ាតេ ៩៩៩ ឆ្ពោះទៅផ្លូវ៦០ម៉ែត្រកាត់ផ្លូវជាតិលេខ២។
លោក ងឹន ធីរ៉ូ សង្កាត់ព្រែកប្រាបានឲ្យដឹងដែរថា ស្ពានបាឡេដែលគ្រោងសាងសង់មកព្រែកប្រាគឺស្ថិតនៅចន្លោះភូមិព្រះពន្លា និងភូមិព្រែកតាពៅ(ផ្លូវកុងស៊ីកាប់ជ្រូក)ខាងជើងផ្សារជនជាតិឥស្លាមព្រែកប្រា ក្នុងខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។ នៅថ្ងៃទី២៤ខែកញ្ញានេះមន្ត្រីជំនាញរបស់សាលាខណ្ឌច្បារអំពៅ និងខណ្ឌមានជ័យបានចុះសិក្សាលើផលប៉ះពាល់ក្នុងពេលដែលក្រុមសាងសង់ចុះមកបើកការដ្ឋានធ្វើស្ពាន និងពង្រីកផ្លូវ។
ក្នុងពេលដែលក្រុមជំនាញចុះមកសិក្សាលើផលប៉ះពាល់នេះប្រជាពលរដ្ឋអមសង្ខាងផ្លូវមានសេចក្តីត្រេកអរបើទោះជាប៉ះពាល់ដីមុខផ្ទះ ព្រោះបានស្ពានឆ្លងកាត់ទន្លេបាសាក់ដែលរាល់ថ្ងៃលំបាកក្នុងការធ្វើដំណើរឆ្លងកាត់ស្ពានព្រះមុនីវង្សថ្មី ចាស់ដែលកកស្ទះរាល់ថ្ងៃនេះ ពិសេសនោះមានផ្លូវ មានស្ពាន វិស័យអចលនទ្រព្យក៏ឡើងថ្លៃផងដែរ។
គម្រោងស្ពានព្រែកប្រា-ចាក់អង្រែ ត្រូវបានក្រសួងសារធារណការ និងដឹកជញ្ជូន បញ្ចប់ការសិក្សារួចរាល់ហើយ គ្រោងបើកការដ្ឋានសាងសង់នៅពេលឆាប់ៗខាងមុខនេះ។
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោក លី ឈាង នាយករដ្ឋមន្រ្តីចិន បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងសាងសង់ស្ពានទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា) កាលពីពេលថ្មីៗនេះ នៅប្រទេសចិន។
សូមបញ្ជាក់ថា គម្រោងស្ពាននេះ ត្រូវបានសិក្សាបញ្ចប់ដោយក្រុមហ៊ុនចិន Shanghai Construction Group Co.,Ltd. (SCG) ដែលទទួលបានថវិកាពីរដ្ឋាភិបាលចិន។
ស្ពានឆ្លងពីចាក់អង្រែទៅព្រែកប្រានេះ ស្ថិតនៅខណ្ឌមានជ័យ មានប្រវែងបណ្ដោយជាង៨០០ម៉ែត្រ បែងចែកដល់ទៅ៤គន្លង (២ទៅ-២មក) ដើម្បីកុំឱ្យស្ទះចរាចរណ៍លើស្ពាន។ គម្រោងស្ពានព្រែកប្រានេះដែរ មានតម្លៃប្រមាណ៦០លានដុល្លារអាមេរិក៕
អត្ថបទ ៖ នរា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


